Tiger Woods ត្រូវប៉ូលិសចាប់ខ្លួន ដោយចោទពីបទ...
- 2017-05-30 04:40:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Woods ត្រូវប៉ូលិសចាប់ខ្លួន ដោយចោទពីបទ...
ចន្លោះមិនឃើញ
ស្ដេចវាយកូនគោលអាមេរិក លោក Tiger Woods ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ នៅរដ្ឋ Florida បន្ទាប់ពីប៉ូលិសសង្ស័យថា រូបលោកបានបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
កីឡាករវ័យ ៤១ឆ្នាំរូបនេះ ត្រូវចាប់ខ្លួនម៉ោង ៣ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ហើយត្រូវបានឃុំខ្លួននៅក្នុងគុក Florida អស់រយៈពេល ៤ម៉ោង មុនប៉ូលិសសម្រេចដោះលែងវិញ។ យ៉ាងណាមិញ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយ អំពីការធ្វើតេស្ដលើកម្រិតជាតិអាល់កុល ឬ ការប្រើប្រាស់ថ្នាំញៀនឡើយ។
ជើងឯកក្នុងព្រឹត្តិការណ៍ធំៗ ចំនួន ១៤លើកដដែល បានអះអាងថា ខ្លួនមិនបានសេពគ្រឿងស្រវឹង មុនពេលបើកបរឡើយ ហើយបានចេញសេចក្ដីថ្លែង ដើម្បីសូមអភ័យទោសជូនចំពោះក្រុមគ្រួសារ មិត្តភ័ក្ដិ និងអ្នកគាំទ្រ ចំពោះទង្វើរបស់ខ្លួន។
បច្ចុប្បន្ន កីឡាករខាងលើ កំពុងសម្រាកដើម្បីព្យាបាលឲ្យជាសះស្បើយ ក្រោយពីការវះកាត់ខ្នង ដែលធ្វើឲ្យរូបលោកមិនអាចចូលរួមប្រកួត ចាប់តាំងពីខែកុម្ភៈកន្លងមក៕