ណា​ហ្គា ត្រៀម​យុទ្ធសាស្ត្រ​អ្វីខ្លះ ដើម្បី​យក​ឈ្នះ Balestier Khalsa យប់​នេះ?

  • 2017-05-31 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ណាហ្គាវើល នឹង​ត្រូវ​ប្រកួត​ទល់​នឹង​ក្រុម Balestier Khalsa របស់​សិង្ហបុរី ក្នុង​ព្រឹត្តិការណ៍ Singapore Cup នា​ប្រទេស​សិង្ហបុរី វេលា​ម៉ោង ៧:៣០ នាទី យប់​នេះ។

ទាក់ទង​នឹង​យុទ្ធសាស្ត្រ​ប្រកួត លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណា​ហ្គាវើល​បាន​ឲ្យដឹង​ថា លោក​បាន​ត្រៀម​កូនក្រុម​រួច​ជា​ស្រេច​ដើម្បី​ស្វែងរក​ជ័យ​ជម្នះ។ លោក​បញ្ជាក់​ថា ខ្លួនបាន​មើល​វីដេអូ​ពី​ការ​លេង​របស់​ក្រុម Balestier រួច​ហើយ ដោយ​ក្រុម​នេះ​ចូលចិត្ត​លេង​ការពារ​ច្រើន រួច​វាយបក​វិញ​ភ្លាមៗ។ ដូច្នេះ លោក​នឹង​រៀបចំ​របៀប​លេង​ដើម្បី​កាត់​ផ្តាច់​ការ​វាយបក​នេះ។ ជាពិសេស ណាហ្គា​ត្រៀម​លេង​ដាក់​សម្ពាធ ហើយ​តំបន់​កណ្ដាល​ត្រៀម​លោត​កាត់​ផ្តាច់​ការ​វាយបក​បាល់​វែង។

ណាហ្គាវិល ហ្វឹកហាត់នៅសិង្ហបុរី
ចំពោះ​បញ្ហា​កីឡាករ លោក មាស ចាន់ណា បញ្ជាក់​ថា មិនមាន​កីឡាករ​រូប​ណា​របួស​អ្វី​ឡើយ។ គ្រូ​បង្វឹក​រូប​នេះ រំពឹង​ខ្ពស់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត។

គួរ​បញ្ជាក់​ថា ក្រុម​មកពី​លីគ​កំពូល​កម្ពុជា មាន ២​ក្រុម​បាន​ចូលរួម​ការ​ប្រកួត Singapore Cup 2017 នេះ។ ក្នុង​នោះ ក្រុម​បឹងកេត បាន​ឈាន​ទៅ​វគ្គ ៨​ក្រុម​ហើយ បន្ទាប់ពី​យក​ឈ្នះ​ក្រុម Warriors FC កាលពី​ម្សិលម្ងៃ ក្នុង​លទ្ធផល ៤-១៕

ណាហ្គាវើល ហ្វឹកហាត់នៅសិង្ហបុរី

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;