គ.ជ.ប ចេញ​លិខិត​ព្រមាន​គណបក្ស LDP

  • 2017-06-04 03:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹក​ថ្ងៃ​ទី៤ ខែមិថុនា​នេះ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ចេញ​លិខិត​ព្រមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ដែល​បាន​ធ្វើ​សកម្មភាព​ឃោសនា​កាលពី​ថ្ងៃ​ទី៣ ខែ​មិថុនា​ម្សិលមិញ។

នៅ​ក្នុង​លិខិតផ្ញើ​ទៅ​កាន់​លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​​នោះ ​គ.ជ.ប បាន​បញ្ជាក់ថា "គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្រើប្រាស់​ប្រព័ន្ធ​អនឡាញ ធ្វើ​ការ​ផ្សព្វផ្សាយ​វាយ​ប្រហារ​ទៅ​លើ​គណបក្ស​នយោបាយ​ផ្សេង​ទៀត ដែល​ជា​ការ​រំលោភ​ច្បាប់​ទាំង​ស្រុង ព្រោះ​ថា គ្រប់​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ ត្រូវ​បញ្ឈប់ ២៤ម៉ោង មុន​ថ្ងៃ​បោះឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត"។

ក្នុង​លិខិត​ដដែល​នោះ គ.ជ.ប បាន​ព្រមាន​ឲ្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​ការ​ផ្សព្វផ្សាយ​ឃោសនា​ដែល​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត បើ​ពុំ​ដូច្នោះ​ទេ គ.ជ.ប នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់៕​​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;