សភានេប៉ាល់ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
- 2017-06-07 00:07:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សភានេប៉ាល់ បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
ចន្លោះមិនឃើញ
លោក Sher Bahadur Deuba អ្នកនយោបាយជើងចាស់ ត្រូវបានសភានេប៉ាល់ បោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មី និងមានការទទួលយល់ព្រមពីនាយករដ្ឋមន្ត្រីមុន ដែលត្រូវបានគេរិះគន់ថា មិនប្រជាធិបតេយ្យ។ ការបោះឆ្នោតជ្រើសរើសលោក Sher Bahadur Deuba ឲ្យទទួលតំណែងជានាយករដ្ឋមន្ត្រីថ្មីនេប៉ាល់ បានធ្វើឡើងកាលពីថ្ងៃទី០៦ មិថុនា ម្សិលមិញ។
សូមបញ្ជាក់ថា លោក Sher Bahadur Deuba ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីនេប៉ាល់ចំនួន ៣លើក មកហើយ គឺលើកទី១ ពីខែកញ្ញា ១៩៩៥ ដល់ខែមីនា ១៩៩៧ លើកទី២ ពីខែកក្កដា ២០០១ ដល់ខែតុលា ២០០២ និងលើកទី៣ ពីខែមិថុនា ២០០៤ ដល់ខែកុម្ភៈ ២០០៥៕