ខ្វះតែ៣០ភាគរយទៀត ស្ពានអាកាសផ្សារដីហុយ នឹងសាងសង់រួច
- 2017-06-07 13:14:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្វះតែ៣០ភាគរយទៀត ស្ពានអាកាសផ្សារដីហុយ នឹងសាងសង់រួច
ចន្លោះមិនឃើញ
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអះអាងថា រហូតមកទល់ពេលនេះ ការស្ថាបនាស្ពានអាកាសស្ដុបផ្សារដីហុយ សម្រេចបានប្រមាណ ៧០ភាគរយហើយ ក្រោយពីបានបើកការដ្ឋានសាងសង់ស្ពានអាកាស ស្ដុបផ្សារដីហុយ កាលពីចុងខែសីហា ឆ្នាំ២០១៦។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែមិថុនានេះថា ការអនុវត្តការងារនៅក្នុងការដ្ឋានទាំងមូល សម្រេចបានប្រមាណពី ៦៥ ទៅ ៧០ភាគរយ ដោយអ្នកជំនាញ កំពុងតែចាក់ភ្ជាប់តួស្ពានពីម្ខាងទៅម្ខាង។ លោកបញ្ជាក់ថា ដំណើរការនៃការស្ថាបនា ស្ពាននេះកំពុងតែមានភាពមមាញឹកទៅតាម ផ្នែកនិមួយៗ ដើម្បីជំរុញឲ្យបានចប់រួចរាល់ នៅចុងឆ្នាំ២០១៧ខាងមុខ។
ស្ពានអាកាសស្តុបផ្សារដីហុយស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សហព័ន្ធរុស្ស៊ី និងផ្លូវហាណូយ (១០១៩) ដែលជាគម្រោងហិរញ្ញប្បទានរបស់ចិន និងទទួលបានសិទ្ធិសាងសង់ដោយក្រុមហ៊ុនសៀងហៃ ហើយត្រួតពិនិត្យ បច្ចេកទេសដោយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា៕