ម្ចាស់បទ Shape of You នឹងមកប្រគំតន្រ្ដីនៅប្រទេស៥ ក្នុងតំបន់អាស៊ាន
- 2017-06-09 03:25:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ចាស់បទ Shape of You នឹងមកប្រគំតន្រ្ដីនៅប្រទេស៥ ក្នុងតំបន់អាស៊ាន
ចន្លោះមិនឃើញ
Ed Sheeran ម្ចាស់បទ Shape of You នឹងមកប្រគំតន្រ្ដីនៅប្រទេស ៥ ក្នុងតំបន់អាស៊ាន នៅខែវិច្ឆិកាខាងមុខនេះ ដែលមានដូចជា ហ្វីលីពីន ឥណ្ឌូណេស៊ី សិង្ហបុរី ម៉ាឡេស៊ី និងថៃ។ ការប្រគំតន្រ្ដីនេះ គឺជាផ្នែកមួយនៃដំណើរប្រគំតន្រ្ដីទេសចរណ៍នៅតំបន់អាស៊ី របស់តារាចម្រៀងសញ្ជាតិអង់គ្លេសដែលកំពុងល្បីរូបនេះ។
យោងតាមការប្រកាសនៅលើ Instagram និង Facebook របស់ក្រុមហ៊ុនរៀបចំការប្រគំតន្រ្ដី AEG Presents Asia បានឲ្យដឹងពីកាលវិភាគនៃការប្រគំតន្រ្ដីរបស់ Ed Sheeran ដូចខាងក្រោម៖
ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី
ថ្ងៃទី១១ និង១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី
ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ប្រទេសថៃ
ក្រៅពីប្រទេសទាំង៥ ខាងលើ Ed Sheeran នឹងទៅប្រគំតន្រ្ដីនៅប្រទេសមួយចំនួនទៀតក្នុងបណ្ដាប្រទេសអាស៊ី ដែលមានដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា និងអារ៉ាប់រួម៕