Floyd ប្រកាស​ថ្ងៃ​ឡើង​សង្វៀន​ជា​ថ្មី ប៉ះ McGregor

  • 2017-06-15 01:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក Floyd Mayweather នឹង​ឡើង​រេញ​ប្រកួត​ទល់នឹង​ជើង​ឯក UFC គឺ​កីឡាករ Conor McGregor នៅ​ក្នុង​ប្រភេទ​ទម្ងន់​កណ្ដាល​ស្រាល (Light Middleweight) នៅ​ទីក្រុង Las Vegas សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០១៧។

អ្នក​ប្រដាល់​​សញ្ជាតិ​អាមេរិក Floyd បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម Twitter ដើម្បី​បញ្ជាក់​ពី​ការ​ប្រកួត​ជា​ផ្លូវ​ការ​មួយ​នេះ។ ចំណែក​ភាគី​ម្ខាង​ទៀត​ក៏​បាន​ធ្វើ​ការ​បញ្ជាក់​ពី​ការ​ប្រកួត​នេះ​ផង​ដែរ។

យោង​តាម​សេចក្ដី​រាយការណ៍ បាន​ឲ្យដឹង​ថា Floyd Mayweather អាយុ ៤០​ឆ្នាំ និង Conor McGregor អាយុ ២៨​ឆ្នាំ នឹង​ទទួល​បាន​ម្នាក់ ១០០ លាន​ដុល្លារ ពី​ការ​ជួប​គ្នា​នេះ ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការ​តតាំង​លើ​រេញ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។

Floyd ជា​ម្ចាស់​កំណត់ត្រា ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ ពោល​គឺ​ប្រកួត ៤៩លើក ឈ្នះ​ទាំង ៤៩​លើក។ កាលពី​ឆ្នាំ ២០១៥ រូបគេ​បាន​ប្រកាស​ចូល​និវត្តន៍។ ដោយឡែក McGregor ជា​កីឡាករ​មកពី​សង្វៀន MMA ដែល​បាន​ប្រកាស​ចង់​វ៉ៃ​ជាមួយ Floyd កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦៕

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;