មនុស្ស​យន្ត​ប្លែកៗ ត្រូវ​ដាក់​តាំង​ក្នុង​វត្ត​នៅ​ថៃ

  • 2017-06-20 07:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​យន្ត Superhero ដែល​ភាគ​ច្រើន​មាន​នៅ​ក្នុង​រឿង​ល្បីៗ​របស់​អាមេរិក ត្រូវ​បាន​ព្រះសង្ឃ​ថៃ​ផ្ដួចផ្ដើម​គំនិត​ក្នុង​ការ​បង្កើត​ឡើង និង​ដាក់​តាំង​បង្ហាញ​នៅ​​ក្នុង​វត្តអារាម សម្រាប់​ឲ្យ​ក្មេងៗ​លេង​កម្សាន្ត។

មនុស្ស​យន្ត​ទាំង​នោះ ធ្វើ​ឡើង​ពី​កម្ទេចកំទី​ដែក​ដែល​ត្រូវ​បាន​បោះ​បង់​ចោល ដោយ​ត្រូវ​បាន​លាប​ពណ៌​ផ្សេង​ៗ។ ព្រះ​តេជគុណ Pra Vichien នៅ​វត្ត Ta Kien ដែល​ស្ថិត​នៅ​ជាយ​ក្រុង​បាងកក មាន​សង្ឃដីកា​ថា រូប​មនុស្ស​យន្ត​ទាំង​អស់ មិន​មាន​ទាក់ទង​នឹង​គោល​បំណង​ណាមួយ​របស់​សាសនា​ឡើយ។ ផ្ទុយទៅវិញ ពួកវា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​កំដរ​ក្មេងៗ តែ​ប៉ុណ្ណោះ។ យ៉ាង​ហោច​ណាស់ មាន​វត្ត​អារាម ចំនួន ៤ បាន​ធ្វើ​យ៉ាង​ដូច្នេះ។

លោក Pairoj Thanomwong ដែល​បើក​អាជីវកម្ម​ខាង​ធ្វើ​មនុស្ស​យន្ត​ពី​ដែក​ចាស់ៗ បាន​ឲ្យដឹង​ថា មនុស្ស​យន្ត​ធំៗ អាច​លក់​បាន​ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ ហើយ​ក្រុមហ៊ុន​លោក​ធ្លាប់​លក់​ឲ្យ​អតិថិជន​ជាច្រើន​រូប មាន​ទាំង​ជនបរទេស​មកពី​ទ្វីប​អឺរ៉ុប​ផង​ដែរ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​អតិថិជន​ភាគ​ច្រើន​ចូលចិត្ត​មនុស្ស​យន្ត​ប្រភេទ​ក្នុង​រឿង Transformers ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;