ក្រុងប្រ៊ូសសែល របស់បែលហ្សិក រងការបំផ្ទុះគ្រាប់បែកសាជាថ្មី
- 2017-06-21 00:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងប្រ៊ូសសែល របស់បែលហ្សិក រងការបំផ្ទុះគ្រាប់បែកសាជាថ្មី
ចន្លោះមិនឃើញ
ហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅស្ថានីយរថភ្លើង កណ្ដាលក្រុងប្រ៊ូសសែល របស់បែលហ្សិក កាលពីថ្ងៃទី២០ មិថុនា ២០១៧។ ក្នុងនោះ ជនសង្ស័យបំផ្ទុះគ្រាប់បែកម្នាក់ ត្រូវបានក្រុមទាហានបែលហ្សិកបាញ់សម្លាប់ នៅក្រោយការបំផ្ទុះនោះ។
តាមសារព័ត៌មានក្នុងប្រទេសបែលហ្សិក សម្ភាសន៍សាក្សីដែលឃើញហេតុការណ៍នោះ បានឲ្យដឹងថា ជនសង្ស័យបំផ្ទុះគ្រាប់បែករូបនេះ បានស្រែកថា "ព្រះគឺអស្ចារ្យបំផុត" មុនរូបគេ បានបំផ្ទុះគ្រាប់បែកនៅស្ថានីយរថភ្លើង។
តាមអាជ្ញាធរបែលហ្សិកបញ្ជាក់ថា ពុំមានអ្នករងរបួសនោះទេ ក្នុងហេតុការណ៍នេះ ក្រៅពីជនសង្ស័យម្នាក់ដែលត្រូវបានបាញ់សម្លាប់ក្នុងពេលប្រឈមជាមួយអាជ្ញាធរបែលហ្សិក។
ចំណែកអ្នកនាំពាក្យរដ្ឋអាជ្ញាបែលហ្សិក បាននិយាយថា ហេតុការណ៍ត្រូវបានចាត់ទុកថា ជាករណីវាយប្រហារភេរវកម្ម៕