អាជ្ញាធរបោះឆ្នោតរាជធានី ទទួលស្គាល់ថា ការបោះឆ្នោតឃុំ-សង្កាត់ មានចន្លោះប្រហោង
- 2017-06-22 03:46:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរបោះឆ្នោតរាជធានី ទទួលស្គាល់ថា ការបោះឆ្នោតឃុំ-សង្កាត់ មានចន្លោះប្រហោង
ចន្លោះមិនឃើញ
លោក មាស ឆ្វពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤នេះ នៅមានចន្លោះប្រហោងខ្លះ និងស្នើសុំឱ្យមានការផ្តល់អនុសាសន៍ពីគ្រប់ភាគី។ លោកលើកឡើងដូច្នេះ ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតឃុំ-សង្កាត់ នៅព្រឹកថ្ងៃទី២២មិថុនា នៅសាលារាជធានីភ្នំពេញ។
លោក មាស ឆ្វពណ្ណ អះអាងថា ទោះបីជាអាជ្ញាធរបោះឆ្នោត បានខិតខំប្រឹងប្រែងធ្វើឱ្យល្អលើសពីនេះទៀតក៏ដោយ ក៏គណបក្សនយោបាយខ្លះ និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន នៅតែប្រកាន់ជំហរដោយមិនព្រមទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរបោះឆ្នោតឡើយ៕