បុរសដែលប្ដឹងលោកខឹម វាសនា ចូលឆ្លើយបំភ្លឺនៅតុលាការព្រឹកនេះ
- 2017-06-23 03:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសដែលប្ដឹងលោកខឹម វាសនា ចូលឆ្លើយបំភ្លឺនៅតុលាការព្រឹកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ លោកសុច សឿង ដែលជាដើមបណ្តឹងក្នុងការប្តឹងលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចូលឆ្លើយបំភ្លឺអំពីដំណើររឿងនៃការប្ដឹងនេះ។
ការកោះឲ្យចូលឆ្លើយបភ្លឺ គឺបន្ទាប់ពីលោកសុច សឿង បានដាក់ពាក្យប្តឹងលោកខឹម វាសនា ទៅតុលាការ និងដាក់ពាក្យប្តឹងទូលថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី១២ ខែមិថុនាកន្លងទៅ ពីបទជេរប្រមាថសាធារណៈ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ទាក់ទងនឹងរឿងពាក្យបណ្ដឹងនេះដែរ លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ធ្លាប់បញ្ជាក់ប្រាប់ថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងដើរតាមក្រោយនៃស្ថានភាពជាក់ស្ដែង ព្រោះលោកថា គណបក្សមិនទាន់ដឹងពីបញ្ហាអ្វីខ្លះក្នុងដំណើររឿងនេះ៕