​សាលា​ខេត្ត​កំពង់ស្ពឺ ត្រូវ​ការ​រើស​កីឡាករ​ប៉េងប៉ុង ទៅ​ប្រកួត​នៅ​វៀតណាម

  • 2017-06-23 06:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ បាន​ប្រកាស​ជ្រើសរើស​កីឡាករ កីឡា​ការិនី​ ប្រភេទ​​កីឡា​វាយ​កូន​ឃ្លីលើ​តុ (ប៉េងប៉ុង) ចំនួន ៦រូប ដើម្បី​តំណាង​ឲ្យ​ខេត្ត​កំពង់ស្ពឺ ទៅ​ចូលរួម​ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ខេត្ត​វិញឡុង ប្រទេស​វៀតណាម។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី៦ ដល់​ទី ១០ ខែ​កក្កដា ឆ្នាំ២០១៧។ រាល់​ការ​ចំណាយ គឺ​ខាង​ភាគី​វៀតណាម ជា​អ្នក​ទទួលបន្ទុក​ទាំង​ស្រុង។

សម្រាប់​អ្នក​​ខេត្ត​កំពង់ស្ពឺ ដែល​​ចាប់​អារម្មណ៍​ចង់​ចូលរួម​ប្រកួត​តំណាង​ឲ្យ​ខេត្ត​របស់​ខ្លួន អាច​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម​ តាម​រយៈ​លេខ​ទូរសព្ទ ០១៦ ៥៥៥ ៩២៩, ០១៦ ៦១ ៧១ ៧៩ និង ០១៦ ៤០ ៥៧ ៤៩៕​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;