អាជ្ញាធរក្រុងសៀមរាប បង្ហាញពីបញ្ហាប្រឈម១ ដែលប៉ះពាល់ដល់សោភណ្ឌភាពក្រុង
- 2017-06-23 13:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរក្រុងសៀមរាប បង្ហាញពីបញ្ហាប្រឈម១ ដែលប៉ះពាល់ដល់សោភណ្ឌភាពក្រុង
ចន្លោះមិនឃើញ
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាប អះអាងថា សំរាមគឺនៅតែជាបញ្ហាប្រឈមធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាពក្រុងទេសចរណ៍១នេះ។ លោកលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៣មិថុនា ក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា ២០១៧។
របាយការណ៍របស់មន្ទីរបរិស្ថានខេត្តសៀមរាបបានឱ្យដឹងថា នៅក្នុងក្រុងសៀមរាប ក្នុង១ថ្ងៃ មានសំរាមប្រមាណពី ៣០០ ទៅ ៣៥០តោន ហើយសំរាមទំាងនេះ ក្រុមហ៊ុនប្រមូលសំរាម បានប្រមូលនិងដឹកជញ្ជូនចេញបាន តែ៦០ ទៅ៧០% ប៉ុណ្ណោះ។ ចំណែកសំរាមដែលនៅសល់ ត្រូវប្រជាពលរដ្ឋយកទៅដុតកប់បោះចោល នៅតាមដងផ្លូវក្នុងប្រឡាយទឹក ដែលកំពុងតែធ្វើឱ្យមានហានិភ័យដល់បរិស្ថាន សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ៕