សុពលភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹងត្រូវ​ប្រកាស ២សប្តាហ៍​ក្រោយ

  • 2017-06-25 04:33:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង រដ្ឋមន្រ្តី​មហាផ្ទៃ បានបញ្ជាក់ថា បន្ទាប់ពី​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ផ្លូវការ នៅថ្ងៃ​ទី២៥​មិថុនា នោះ​ការ​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ប្រកាស​ឈ្មោះ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និង​ចៅ​សង្កាត់រង នឹង​ធ្វើឡើង​នៅក្នុង​រយៈពេល ១៤ថ្ងៃ​បន្ទាប់។ សម្តេច ឱ្យដឹង​ដូច្នេះ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​របស់​អភិបាល​ខេត្ត​កោះកុង​ថ្មី កាលពី​ថ្ងៃទី២៣​មិថុនា។

សម្តេច ស ខេង ក្នុងពិធីតែងតាំងអភិបាលខេត្តកោះកុងថ្មី លោកស្រី មិថុនា ភូថង ថ្ងៃទី២៣មិថុនា
សម្តេច ស ខេង ពន្យល់ថា អនុលោម​តាម​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ បាន​កំណត់ថា ក្នុងអំឡុងពេល​១៤​ថ្ងៃ​ក្រោយពី​ការ​​ប្រកាស​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត ត្រូវ​ចាត់​ឲ្យ​មានការ​ប្រជុំ​ជា​លើកដំបូង របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រោម​អធិបតីភាព​មន្ត្រី​ម្នាក់ ដែល​ចាត់តាំង​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​និង​ប្រកាស​ឈ្មោះ​ប្រធាន​ក្រុមប្រឹក្សា​​ឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និង​ចៅសង្កាត់រង​។

សម្តេច បានជំរុញឱ្យ​អភិបាលខេត្ត​ទាំងអស់ ចាត់ចែង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​ប្រកាស​ធ្វើ​ប្រតិភូកម្ម​អំណាច​ដល់​អភិ​បាល រាជធានី ខេត្ត ក្នុងការ​ចាត់ចែង​ដំណើរការ នៃ​កិច្ចប្រជុំ​លើកដំបូង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ថ្មី​និង​សេចក្តីណែនាំ​ពី​ការរៀបចំ​កិច្ចប្រជុំ​លើក​ដំបូង ដើម្បី​ប្រកាស​សុពលភាព​នេះ៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;