Instagram សាកល្បង​​មុខងារ​ថ្មី មិន​ចាញ់​ Facebook

  • 2017-06-25 07:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Instagram កំពុង​សាកល្បង​តេស្ត​មុខងារ​ថ្មី​មួយ​ដែល​ហៅ​ថា Favorite ដោយ​អនុញ្ញាត​ឱ្យ​អ្នក​អាច​បង្ហោះ​ចេញ​នូវ​ Story និង​រូបភាព​អ្វី​ផ្សេងៗ ទៅ​កាន់​មនុស្ស​ដែល​អ្នក​ពេញ​ចិត្ត ក្នុង​បញ្ជី Favorite។ មាន​​ន័យថា អ្នក​អាច​បង្ហោះ​សម្រាប់​តែ​មនុស្ស​មួយ​ក្រុម​ណា​មួយ​ក្នុង​បញ្ជី​នោះ ដោយ​មិន​ចាំបាច់​បង្ហាញ​ជា​ Public ឬផ្ញើ​ទៅ​ Direct ទៅ​កាន់​បុគ្គល​ណា​មួយ​ប៉ុណ្ណោះ​នោះទេ។​

ក្នុង​បញ្ជី​ Favorite នៃ​ឈ្មោះ​មិត្តភ័ក្ដិ​លើ​ Instagram អ្នក​អាច​ធ្វើ​ការ​បន្ថែម ឬ​លុប​ចោល​បាន​ដោយ​សេរី ហើយ​រាល់​ការ​បង្ហោះ​ជា​លក្ខណៈ​ Favorite ពួក​គេ​នឹង​ឃើញ​មាន​ប្រអប់​ពណ៌​បៃតង​មួយ​ជា​សញ្ញា​សម្គាល់​នៅ​ផ្នែក​ខាង​លើ​គេ​បង្អស់។​

បច្ចុប្បន្ន​មុខងារ​នេះ​ដំណើរការ​តែ​នៅ​ក្នុង​គណនី​អ្នក​ប្រើប្រាស់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ហើយ​អ្នក​ប្រើ​ឯ​ទៀត​អាច​នឹង​ទទួល​បាន​នៅ​ប៉ុន្មាន​ខែ​បន្ទាប់៕

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;