គណបក្ស២ ដែលមិនបានអាសនៈ បង្ហាញគោលជំហរខុសគ្នា ក្នុងការចូលរួមបោះឆ្នោតឆ្នាំក្រោយ
- 2017-06-25 08:06:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្ស២ ដែលមិនបានអាសនៈ បង្ហាញគោលជំហរខុសគ្នា ក្នុងការចូលរួមបោះឆ្នោតឆ្នាំក្រោយ
ចន្លោះមិនឃើញ
ក្រោយ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី២៥មីនានេះ បង្ហាញថា គណបក្សយុវជនកម្ពុជា និងគណបក្សអំណាចខ្មែរ មិនទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ឡើយ។ ប៉ុន្តែគណបក្សយុវជនកម្ពុជា នឹងបន្តចូលរួមបោះឆ្នោតថ្នាក់ជាតិឆ្នាំក្រោយទៀត ឯគណបក្សអំណាចខ្មែរ នឹងមិនចូលរួមឡើយ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា អះអាងថា គណបក្សលោក នឹងបន្តចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ ខាងមុខនេះទៀត។ លទ្ធផលបោះឆ្នោតឃុំសង្កាត់នេះ ជាកញ្ចប់ ឬជាឱសថទិព្វ សម្រាប់ក្រុមលោក ធ្វើជាមេរៀនបទពិសោធន៍ សម្រាប់ដាក់ចេញគោលនយោបាយថ្មី ឱ្យចំចំណុចដែលពលរដ្ឋចង់បាន។
ក្រៅពីគណបក្សទាំង២នេះ គណបក្សដែលមិនទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ដែរនោះ រួមមាន គណបក្សសញ្ជាតិកម្ពុជា គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា៕