សម្តេច ហ៊ុន សែន ស្នើឱ្យ​គណបក្ស​នយោបាយ កុំ​ឡាំប៉ា រឿង​លទ្ធផល​បោះឆ្នោត​ទៀត

  • 2017-06-26 08:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើឱ្យ​គ្រប់​គណបក្ស​នយោបាយ ទទួលយក​លទ្ធផល​បោះឆ្នោត ដែល គ.ជ.ប បាន​ប្រកាស​ម្សិលមិញ ហើយ​កុំ​ឡាំប៉ា​បន្ត​ទៀត។ សម្តេច​លើកឡើង​ដូច្នេះ​ក្នុង​ពិធីប្រគល់​វិញ្ញាបនបត្រ ដល់​សិស្ស​សាលា​ភូមិន្ទរដ្ឋបាល នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ព្រឹក​ថ្ងៃទី២៦​មិថុនា។

សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ ព្រឹកថ្ងៃទី២៦មិថុនា
ប្រមុខ​រាជ​រដ្ឋាភិបាល បាន​ប្រតិកម្ម​ទៅនឹង​គណបក្ស​នយោបាយ​១ និង​បន្ទប់​ស្ថានការណ៍​តាមដាន​ការ​បោះឆ្នោត ដែល​លើកឡើង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា មិនទាន់​មាន​សេរីភាព និង​យុត្តិធម៌​គ្រប់គ្រាន់​នោះទេ។ សម្តេច ចាត់ទុក​ថា ភាពសេរី​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ គឺដើរ​ចូលផ្ទះ​នាយក​រដ្ឋមន្រ្តី ឬ​សម្លាប់​នាយក​រដ្ឋមន្រ្តី​នៅហ្នឹង​កន្លែង ទើបហៅ​ថា​សេរី​ហើយ។

សម្តេច ហ៊ុន សែន បន្ត​ថា ការ​ឡាំប៉ា​មិន​ចេះ​ចប់​នោះទេ ដរាប​ណាពួកគេ​ដណ្តើម​វិមាន​រាជ​រដ្ឋាភិបាល​មិន​ទាន់បាន​នោះ។ សម្តេច​បានថ្លែង​ប្រកាស ថ្កោលទោស​គ្រប់​សកម្មភាព​ទាំងឡាយ ដែល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;