កូរ៉េខាងជើង បដិសេធ​សំណើ​របស់​កូរ៉េខាងត្បូង ដើម្បី​បង្កើត​ក្រុម​កូរ៉េ​តែ​មួយ

  • 2017-06-26 22:49:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​កីឡា​របស់​កូរ៉េ​ខាងជើង បាន​ច្រានចោល​សំណើ​របស់​លោក​ប្រធានាធិបតី​កូរ៉េខាងជើង Moon Jae-in ក្នុង​ការ​រួមគ្នា​បង្កើត​ជា​ក្រុម​តែ​មួយ​សម្រាប់​ប្រទេស​ទាំងពីរ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងា ​ឆ្នាំ២០១៨ នៅ​តំបន់ Pyeongchange ខេត្ត Gangwon ប្រទេស​កូរ៉េខាងត្បូង។

ក្នុង​ពិធី​បើក​ការ​ប្រកួត​ជើងឯក​តេក្វាន់ដូ​ពិភពលោក នៅ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ លោក Moon បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​រួបរួម​គ្នា ដើម្បី​បង្កើត​ជា​ក្រុម​អត្តពលិក​តែ​មួយ បន្ទាប់ពី​ប្រទេស​ទាំងពីរ​ធ្លាប់​ធ្វើ​ដូច្នេះ កាល​ពី​ឆ្នាំ១៩៩១ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​កីឡា​វាយ​កូន​បាល់​ពិភពលោក។

ទោះ​ជា​យ៉ាង​ណា លោក Chang Ung សមាជិក​ក្រុម​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ មកពី​កូរ៉េខាងជើង បាន​លើកឡើង​ថា បញ្ហា​នេះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ខណៈ​បរិយាកាស​នយោបាយ​រវាង​ប្រទេស​ទាំងពីរ កំពុង​មាន​ភាព​តានតឹង។

លោក Moon ដែល​ឡើង​កាន់​តំណែង​កាលពី​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​ចាត់​ទុកការ​ចរចា​ជា​មធ្យោបាយ​មួយ​ដ៏​សំខាន់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ឧបទ្វីបកូរ៉េ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;