របាយការណ៍​ស្រាវជ្រាវ៖ អ្នក​មិន​ទៅ​បោះឆ្នោត ៣៦% ប្រាប់​មូលហេតុ​ថា​ខ្ជិល

  • 2017-06-27 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មួយ​ថ្ងៃ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាណត្តិ​ទី៤ ថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការ​ខុមហ្វ្រែល​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ ដើម្បី​រក​មូលហេតុ​នៃ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត។ អង្គការ​នេះ បាន​សម្ភាស​ពលរដ្ឋ ៧៥៧នាក់ ក្នុង​ឃុំសង្កាត់​ចំនួន ១៧៧ ក្នុងរាជធានី-ខេត្ត​ទាំង ២៥។

ជាលទ្ធផល​បាន​បង្ហាញ​ថា ពលរដ្ឋ ៤៨% ក្នុង​ចំណោម​នោះ បាន​ទៅ​ដល់​ការិយាល័យ​បោះឆ្នោត​ដែរ តែ​ត្រូវ​ជួប​ឧបសគ្គ ដូចជា​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ គ្មាន​បណ្ណ​ព័ត៌មាន​ពិបាក​រក​លេខ​ការិយាល័យ រក​ឈ្មោះ ការិយាល័យ​មាន​ភាព​រញ៉េរញ៉ៃ និង​ខុស​ទិន្នន័យ។ ចំណែក ៥២% ទៀត មិន​បាន​ទៅ​ការិយាល័យ​បោះឆ្នោត​នោះទេ។

អ្នក​ដែល​មិន​ទៅ​បោះឆ្នោត ក៏​មាន២ករណី​ដែរ គឺ​ទី១ ចិត្ត​ចង់​ទៅ​ដែរ តែ​មិន​អាច​ ដោយសារ​មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត (មិន​បាន​ទទួល​ព័ត៌មាន) ដោយសារ​កន្លែង​ធ្វើការ ឬថៅកែ​​មិន​ឲ្យស​ម្រាក និង​ដោយសារ​ទីតាំង​នៅឆ្ងាយ​ជាដើម។ ចំណែក ករណី​មួយទៀត គឺ ​មិន​ចង់​ទៅ​បោះឆ្នោត​តែម្ដង។ ក្នុង​ចំណោមអ្នក​មិន​ចង់​បោះឆ្នោត​ទាំងនោះ គឺ​មាន​មូលហេតុ​ធំៗ ៣ គឺ៖

  • ៣៦% មិន​ទៅ​បោះឆ្នោត​ព្រោះ​ខ្ជិល

  • ៣៦% មិន​ទៅ​បោះឆ្នោត ព្រោះ​ជាប់​រវល់​ការងារ និង​កិច្ចការ​ផ្ទះ

  • ២៨% មិន​ទៅ​បោះឆ្នោត ព្រោះ​មិន​ចូលចិត្ត​គណបក្ស​នយោបាយ និង​គិត​ថា​បោះឆ្នោត​មិន​មាន​សារៈ​សំខាន់

យ៉ាងណាក្ដី របាយការណ៍​ស្រាវជ្រាវ​នេះបាន​បញ្ជាក់​ថា ទិន្នន័យ​ដែល​រកឃើញ​ខាងលើ មិន​​បង្ហាញ​ជា​តួលេខ​តំណាង​អ្នក​មិន​បាន​បោះឆ្នោត​ទូទាំង​ប្រទេស​នោះទេ៕​​​​

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;