គ.ជ.ប ចេញ​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត​នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

  • 2017-06-28 08:08:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ.ជ.ប ឱ្យដឹង​នៅថ្ងៃទី​២៨មិថុនា​នេះថា ខ្លួនបាន​ចេញ​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ២០១៧ ទាំង​២៥ រាជធានី-ខេត្ត។ លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​បេក្ខជន​ទាំងនោះ​បាន​នៅក្នុង​វិបសាយ​របស់ គ.ជ.ប www.necelect.org.kh

ទីស្តីការ គ.ជ.ប រូបថត៖ RFA
ការ​ចេញផ្សាយ​បញ្ជី​ឈ្មោះ​បេក្ខជន​ជាប់ឆ្នោត ធ្វើឡើង​បន្ទាប់​ពី គ.ជ.ប បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់ ជាផ្លូវ​ការ កាលពី​ថ្ងៃទី២៥​មិថុនា។ លទ្ធផល​បង្ហាញ​ថា មាន​គណបក្ស​ចំនួន ៧ ទទួលបាន​អាសនៈ រួមមាន គណបក្ស​ប្រជាជន​កម្ពុជា ៦៥០៣​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ ៥០០៧អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច ២៨​អាសនៈ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ២៦​អាសនៈ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៥អាសនៈ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ៤អាសនៈ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ១​អាសនៈ។

អត្ថបទ​ពាក់ព័ន្ធ​ផ្លូវការ​! ​CPP ឈ្នះច្រើនអាសនៈ​ជាងគេ តែ​ថយ​ចុះ​ជាង ១ពាន់​អាសនៈ​ ខណៈ CNRP កើន​ជាង ២ពាន់​អាសនៈ

សម្តេច ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​កាលពី​ថ្ងៃទី២៣​មិថុនាថា ការ​ប្រកាស​សុពលភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​ប្រកាស​ឈ្មោះ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មេឃុំ ចៅ​សង្កាត់ ជំទប់ និង​ចៅ​សង្កាត់រង នឹង​ធ្វើឡើង​នៅក្នុង​រយៈពេល ១៤ថ្ងៃ​បន្ទាប់ពី គ.ជ.ប ប្រកាស​លទ្ធផល​ផ្លូវការ៕

អត្ថបទ​ពាក់ព័ន្ធសុពលភាព​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹងត្រូវ​ប្រកាស ២សប្តាហ៍​ក្រោយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;