KBZ Bank Cup 2017៖ កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា ៤-១

  • 2017-06-28 13:51:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២២​ឆ្នាំ (U22) កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម U22 មីយ៉ាន់ម៉ា ក្នុង​លទ្ធផល ៤-១ សម្រាប់​ជំនួប​បើកឆាក​របស់​ខ្លួន នៅ​ព្រឹត្តិការណ៍ KBZ Bank Cup 2017 ដែល​រៀបចំ​ឡើង​ដោយ​ម្ចាស់ផ្ទះ​មីយ៉ាន់ម៉ា។

គ្រាប់​បាល់​បាន​កើតឡើង​នៅ​ក្នុង​តង់​ទី​មួយ ចំនួន ២​គ្រាប់ ដែល​ជា​ការ​ធ្វើបាន​ពី​ខាង​មីយ៉ាន់ម៉ា។ ក្នុង ៤៥នាទី​ចុងក្រោយ កម្ពុជា អាច​ស៊ុត​បំបែក​ពង​មាន់​បាន ១​គ្រាប់​ពី​ការ​ទាត់​ហ្វ្រីឃីគ​ពី​ចម្ងាយ​របស់ ច្រឹង ពលរដ្ឋ នៅ​នាទី ៤៨។ យ៉ាង​ណា​មិញ ក្រុម​ម្ចាស់ផ្ទះ បាន​បន្ថែម ២​គ្រាប់​ទៀត ដោយ​រក្សា​លទ្ធផល ៤-១ នេះ រហូត​ដល់​ចប់​ការ​ប្រកួត។

គួរ​ដឹងដែរ​ថា សម្រាប់​ការ​ប្រកួត​មុន ១គូ ក្រុម U22 ហុងកុង បាន​ចាញ់​ក្រុម U22 ជប៉ុន (Japan Universiade) ក្នុង​លទ្ធផល ០-២ ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;