ច្រឹង ពលរដ្ឋ ចង់​ឲ្យ​ក្រុម U22 កម្ពុជា​សហការ​គ្នា​បន្ថែម​ទៀត ពេល​ប៉ះ​ជប៉ុន

  • 2017-06-29 07:45:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ក្រុម U22 កម្ពុជា ប្រកួត​ចាញ់​ក្រុម U22 មីយ៉ាន់ម៉ា កាល​ពី​ម្សិលមិញ ខ្សែ​បម្រើ​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ ច្រឹង ពលរដ្ឋ បាន​បង្ហាញ​ក្ដី​រំពឹង​របស់​ខ្លួន​សម្រាប់​សមាជិក ដោយ​ត្រូវ​បង្កើន​ការ​យល់​ចិត្ត​គ្នា​បន្ថែម​ទៀត ក្នុង​ការ​ប្រកួត​បន្ទាប់ នៃ​ពាន​រង្វាន់ KBZ Bank Cup 2017 ។

«សម្រាប់​ការ​ប្រកួត​បន្ទាប់​ទៀត ពួក​យើង​នឹង​ខំប្រឹង​សហការ​គ្នា​លេង​ឲ្យ​បាន​ល្អ»។ នេះ​ជា​សម្ដី​របស់​កីឡាករ​ដែល​បាន​ស៊ុត​បញ្ចូល​ទី១​គ្រាប់​ឲ្យ​ក្រុម U22 កម្ពុជា សម្រាប់​ការ​ប្រកួត​ដែល​ចាញ់​មីយ៉ាន់ម៉ា ក្នុង​លទ្ធផល ៤-១ ប្រាប់​ដល់​អ្នកកាសែត​មីយ៉ាន់ម៉ា។

(រូបភាព៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា)
កីឡាករ​មក​ពី​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ​ដដែល បាន​ឲ្យដឹង​ដែរ​ថា កត្តា​ដែល​ធ្វើឲ្យ​ក្រុម​កម្ពុជា​ធ្វើ​មិន​បាន​ល្អ ពេល​ជួប​ក្រុម​ម្ចាស់ផ្ទះ គឺ​ដោយសារ​បញ្ហា​ខ្វះ​ខាត​កម្លាំង និង​ការ​ត្រៀម​លក្ខណៈ​មិន​គ្រប់គ្រាន់។

គួរ​បញ្ជាក់​ថា ក្រុម U22 កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម U22 ជប៉ុន (Japan Universiade) ក្នុងជំនួបទីពីរ នា​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង ៣:៣០ នាទី​រសៀល៕

អត្ថបទពាក់ព័ន្ធ

KBZ Bank Cup 2017៖ កម្ពុជា​ចាញ់​មីយ៉ាន់ម៉ា ៤-១

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;