ការឲ្យ ប៉ាក់គីអៅចាញ់ រងការរិះគន់លើបណ្ដាញសង្គម
- 2017-07-03 07:40:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការឲ្យ ប៉ាក់គីអៅចាញ់ រងការរិះគន់លើបណ្ដាញសង្គម
ចន្លោះមិនឃើញ
មនុស្សជាច្រើននាក់ជុំវិញពិភពលោក បានបង្ហាញការពុំពេញចិត្តចំពោះលទ្ធផលសម្រច ក្នុងការប្រកួតរវាងស្ដេចប្រដាល់ហ្វីលីពីន ម៉ានី ប៉ាក់គីអៅ ជាមួយ Jeff Horn កាលពីម្សិលមិញ។
Jeff Horn ធ្វើបានល្អនៅប៉ុន្មានទឹកដំបូង ប៉ុន្តែគេបានធ្លាក់កម្លាំងនៅជិតទឹកចុងក្រោយ។ លើសពីនេះ ប៉ាក់គីអៅ បានវាយកីឡាករអូស្ត្រាលីខាងលើ រហូតអាជ្ញាកណ្ដាលស្ទើរតែបញ្ឈប់ការប្រកួត ក្នុងទឹកទី១០។
ទាក់ទងបញ្ហានេះ ម្ចាស់មេដាយមាសអូឡាំពិក Lennox Lewis បានបង្ហាញក្នុងបណ្ដាញសង្គម Twitter ថា Jeff Horn ពិតជាធ្វើបានល្អគួរឲ្យសរសើរ តែខ្លួនសឹងតែពុំជឿថា រូបគេអាចឈ្នះក្នុងការប្រកួតនេះ។
ចំណែក អ្នកអត្ថាធិប្បាយកីឡាប្រដាល់ល្បីឈ្មោះ Teddy Atlas បានយល់ឃើញថា ប៉ាក់គីអៅ ទើបសក្ដិសមជាអ្នកឈ្នះ ព្រោះបានវាយចូលច្រើនជាងគូប្រកួតរបស់ខ្លួន។ រូបលោកក៏បានហៅកីឡាប្រដាល់ថា ជាប្រភេទកីឡាពុករលួយ ផងដែរ។
អត្តពលិកល្បីៗជាច្រើនរូបទៀត ដូចជា Deion Sanders និង Aaron Rodgers របស់កីឡាបាល់អោប NFL ព្រមទាំងកីឡាករឆ្នើម Damian Lillard របស់កីឡាបាល់បោះ NBA សហរដ្ឋអាមេរិក ក៏បានបង្ហាញការខកចិត្តចំពោះលទ្ធផលសម្រេចនេះផងដែរ។
គួររម្លឹកថា អាជ្ញាកណ្ដាលទាំង ៣រូប បានសម្រេចឲ្យកីឡាករម្ចាស់ផ្ទះអូស្ត្រាលី Jeff Horn ឈ្នះលើ ប៉ាក់គីអៅ ជាឯកច្ឆន្ទលើអ្នកប្រដាល់អាស៊ី ម៉ានី ប៉ាក់គីអៅ ក្នុងការដណ្ដើមខ្សែក្រវាត់ WBO World Welterweight ៕