រដ្ឋមន្ត្រី​មហាផ្ទៃ ឲ្យ​ខុមហ្វ្រែល-និកហ្វិច បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់​បន្ទប់​ស្ថានការណ៍

  • 2017-07-05 01:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​លិខិត​ពីរ​ដាច់​ដោយ​ឡែក​ផ្ញើ​ជូន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់ខុមហ្វ្រែល និង​លោក សំ សុគន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់ និចហ្វិក កាលពី​ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​បន្ទប់​ស្ថានការណ៍​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០១៧។

នៅ​ក្នុង​លិខិត​នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ការ​បង្កើត​បន្ទប់​ស្ថានការណ៍​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ ឆ្នាំ២០១៧ ដោយ​មាន​ការ​ចូលរួម​ពី​អង្គការ និង​សមាគម​ប្រមាណ​ចំនួន៤០ ជា​សមាជិក​គឺ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​បន្ទប់​ស្ថានការណ៍​មិន​មាន​តម្លៃ​គតិយុត្ត និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​អព្យាក្រឹត្យ​ភាព ដូច​មាន​ចែង​ក្នុង​មាត្រា២៤ នៃ​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សូម​អោយ​អង្គការ​ទាំង​ពីរ ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​របស់​បន្ទប់​ស្ថានការណ៍ និង​ត្រូវ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​អោយ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;