វ៉ូវីណាម​កម្ពុជា ទៅ​ហាត់​នៅ​វៀតណាម ត្រៀម​ប្រកួត​ជើងឯក​ពិភពលោក

  • 2017-07-11 03:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡា​វ៉ូវីណាម​កម្ពុជា បាន​បញ្ជូន​អត្តពលិក​ចំនួន ១៣​រូប អម​ដោយ​គ្រូ​បង្វឹក​មួយ​រូប ទៅ​កាន់​ប្រទេស​វៀតណាម ដើម្បី​ហ្វឹកហាត់​រយៈ​ពេល ២០​ថ្ងៃ ត្រៀម​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ឥណ្ឌា។ នេះ​ជា​ការ​ឲ្យដឹង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

លោក ទេព ជិវៈសុខុម ដែល​ជា​គ្រូ​បង្វឹក និង​ជា​អ្នក​ដឹកនាំ​កីឡាករ​ទៅ​ហាត់​នៅ​ប្រទេស​វៀតណាម​បាន​ឲ្យដឹង​ថា កីឡាករ កីឡាការិនី​ទាំង​ ១៣​រូប​នោះ មាន​កីឡាករ​ចំនួន ៨​រូប និង​កីឡា​ការិនី​ចំនួន ៥​រូប។

លោក អ៊ុក សិទ្ធិ អគ្គ​នាយក​កីឡា បាន​ផ្ដាំផ្ញើ​ថា ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​គឺ ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ដូច​ពាក្យ​ស្លោក​ខ្មែរ​មួយ​ឃ្លា​ពោល​ថា "នៅ​ផ្ទះ​ម្ដាយ​ទីទៃ នៅ​ព្រៃ​ម្ដាយ​តែ​មួយ"។ លោក​បន្ត​ជំរុញ​ឲ្យ​អត្តពលិក​ទាំងអស់ ខិតខំ​ហ្វឹកហាត់​ដើម្បី​សម្រេច​ជោគជ័យ​ឲ្យ​បាន​នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​ឥណ្ឌា ដែល​នឹង​ធ្វើឡើង​ចាប់​ពី​ថ្ងៃ​ទី១ ដល់ ៥ ខែ​សីហា ឆ្នាំ​២០១៧។

ដោយឡែក លោក រ័ត្ន សុខន ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា មាន​ជំនឿ​ថា​ក្នុង​ការ​ប្រកួត​នេះ កម្ពុជា​នឹង​អាច​ដណ្ដើម​បាន​មេដាយ ជាក់​ជា​ពុំខាន។ គួរ​បញ្ជាក់​ថា កីឡាករ សែន រ៉ាឌី ក៏​ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក ផង​ដែរ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;