ហេតុអ្វី Alves បដិសេធ Man City ទៅ​ចូល​រួម​ជាមួយ PSG ?

  • 2017-07-13 02:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Dani Alves បាន​បញ្ចប់​អាជីព​នៅ​ក្រុម Juventus ហើយ​បដិសេធ Manchester City រួច​ឈោង​ចាប់​យក​ក្រុម PSG ដោយ​ចុះ​កុង​ត្រា​រយៈ​ពេល ២ឆ្នាំ កាលពី​ម្សិលមិញ។ ជាមួយ​ការ​ផ្ទេរ​នេះ រូបគេ​ក៏​បាន​ទម្លាយ​ពី​មូលហេតុ​ ដែល​ធ្វើឲ្យ​ការ​សម្រេច​ចិត្ត​យ៉ាង​ដូច្នេះ​ផង​ដែរ។

ខ្សែ​ការពារ​វ័យ ៣៤ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្លាប់​និយាយ​ហើយ​ថា Premier League បាន​ទាក់ទាញ​ខ្ញុំ​ខ្លាំង។ ពួកគេ​មាន​គម្រោង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​ខ្ញុំ​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​របស់​ក្រុម Man City ដែរ​។ ប៉ុន្តែ ខ្ញុំ​មាន​មិត្តភ័ក្ដិ​នៅ​ទីក្រុង​ប៉ារីស ហើយ​ភរិយា​ខ្ញុំ ស្រឡាញ់​ទីក្រុង​នេះ»

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​ដដែល​បន្ថែម​ថា ការ​ផ្លាស់ទៅ Juventus ឆ្នាំ​មុន ជា​កំហុស​របស់​ខ្លួន​ដែល​មិន​បាន​ធ្វើ​តាម​ភរិយា និង​មិត្តភ័ក្ដិ​របស់​គេ។ ប៉ុន្តែ​ឆ្នាំនេះ រូបគេ​សម្រេច​ចិត្ត​តាម​គ្រួសារ​វិញ ដើម្បី​ឲ្យ​ទាំងអស់​គ្នា​សប្បាយ​ចិត្ត។

សូម​បញ្ជាក់​ថា Alves ទទួល​បាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ចំនួន ២៣​ម៉ឺនផោន ក្នុង​មួយ​សប្ដាហ៍​ពី​ក្រុម PSG ៕

ប្រភព៖ BBC | Metro ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;