កូរ៉េខាងជើង សរសើរថៃ មុនប៉ះគ្នាក្នុងពាន King's Cup ស្អែក
- 2017-07-13 04:33:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង សរសើរថៃ មុនប៉ះគ្នាក្នុងពាន King's Cup ស្អែក
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងជើង នឹងប្រកួតតទល់នឹងក្រុមម្ចាស់ផ្ទះថៃ ក្នុងការប្រកួតពានរង្វាន់ Kins's Cup នៅកីឡដ្ឋាន Rajamangala នាទីក្រុងបាងកក វេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
មុនការប្រកួតនេះ គ្រូបង្វឹកក្រុមកូរ៉េខាងជើងលោក Jorn Anderson ដែលបានអមដំណើរជាមួយកូនក្រុមទៅដល់ទីក្រុងបាងកក កាលពីថ្ងៃទី១២កក្កដា បានសរសើរក្រុមថៃ ថាជាក្រុមល្អ ដែលមានកីឡាករក្មេងៗច្រើន។
ការប្រកួតនេះ មានចំនួន ៤ក្រុមដែលបានចូលរួម ក្នុងនោះមាន ក្រុមថៃ កូរ៉េខាងជើង Burkina Faso និង U21 បេឡារូស។ ក្រុមដែលឈ្នះ នឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ចំណែកក្រុមចាញ់ ត្រូវជួបគ្នា ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ៣ នៅថ្ងៃតែមួយ។
សូមរម្លឹកថា ថៃ គឺជាក្រុមការពារតំណែងជើងឯក King's Cup កាលពីឆ្នាំ២០១៦។ ក្រុមនេះក៏ធ្លាប់ឈ្នះពានរង្វាន់ដដែលច្រើនជាងគេ ចំនួន ១៤លើក។ កូរ៉េខាងត្បូង ឈ្នះ ៧លើក បន្ទាប់មកគឺ ម៉ាឡេស៊ី ឈ្នះ ៤លើក ចាប់តាំងពីបង្កើតឡើងកាលពីឆ្នាំ១៩៦៨ ដោយសហព័ន្ធកីឡាបាល់ទាត់ថៃ៕