Asensio អាច​នឹង​ពាក់​អាវ​លេខ​១០ ជំនួស James ដោយ​សារ...

  • 2017-07-13 06:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ការ​ចាកចេញ​របស់ James Rodriguez ទៅ​កាន់​ក្រុម Bayern Munich កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ យុវជន Marco Asensio គឺ​ជា​កីឡាករ​ដែល​អ្នកគាំទ្រ Real Madrid ចង់​ឲ្យ​ពាក្យ​អាវ​លេខ​១០ ដែល​កំពុង​ទំនេរ។

សារព័ត៌មាន Marca បាន​ធ្វើការ​បោះឆ្នោត​ស្ទង់​មតិ​មួយ ហើយ​រក​ឃើញ​ថា Asensio ទទួល​បាន​ភាគរយ​ខ្ពស់​ជាងគេ។ ជាក់ស្ដែង យុវជន​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ ទទួល​បាន​ភាគរយ​ច្រើន​ជាង Luka Modric (២៥​ភាគ​រយ) Isco (២៤​ភាគ​រយ) ព្រម​ទាំង Dani Ceballos និង​កីឡាករ​ដទៃ​ទៀត​ដែល​គេ​រំពឹង​ថា នឹង​ផ្ទេរ​ទៅ​កាន់​ក្រុម​អធិរាជ​ស Real Madrid ។

ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២១ឆ្នាំ​ដដែល បាន​បង្ហាញ​ការ​លេង​យ៉ាងល្អ ដោយ​រកគ្រាប់​បាល់​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League លើ​ក្រុម Bayern Munich ក្នុង​វគ្គ ៨ក្រុម​ចុង​ក្រោយ និង​ក្រុម Juventus ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;