លក្ខណៈ​សម្បត្តិ​របស់ Google Pixel 2 ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ចង់​បាន

  • 2017-07-13 07:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី Google Pixel ប្រកាស​ចេញ​កាលពី​ខែ​តុលា ឆ្នាំ​២០១៦ Google Pixel 2 ត្រូវ​បាន​រំពឹង​ថា នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ។ យ៉ាង​ណា​មិញ Business Insider បាន​បង្ហាញ​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Google Pixel 2 ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន។

  • Google Pixel 2 នឹង​ចេញ​ជា ២​ម៉ូដែល​ផ្សេង​គ្នា ឈ្មោះ​កូដ "Taimen” និង "Walleye” (Taimen ធំជាង Walleye)

  • Taimen អាច​មាន​ទំហំ​អេក្រង់ ៥,៩៩​អ៊ីញ កម្រិត 2K

  • ហើយ​វា​នឹង​ផលិត​ដោយ​ក្រុមហ៊ុន LG

  • ម៉ូដែល​នេះ អាច​ត្រូវ​បាន​បំពាក់ Stereo Speakers

  • សម្រាប់​ម៉ូដែល​តូច (Walleye) អាច​មាន​ទំហំ​អេក្រង់ ៤,៩៧​អ៊ីញ កម្រិត Full HD

  • វា​នឹង​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន HTC ដែល​ជា​ក្រុមហ៊ុន​ផលិត Google Pixel កាល​ពី​ឆ្នាំ​មុន

  • ម៉ូដែល​ទាំងពីរ នឹង​មាន​ការ​រចនា​ផ្សេង​ពី​គ្នា

  • ពួកវា​ទំនងជា​ដំណើរការ​ដោយ​បន្ទះ​ឈីប​ខ្លាំង Snapdragon 835 និង RAM កម្រិត​មធ្យម 4GB

  • Pixel 2 អាច​បំពាក់​កាមេរ៉ា​សម្រាប់​ថត​នៅ​ទីតាំង​ខ្សោយ​ពន្លឺ​បាន​ល្អ
  • ពួកវា​អាច​ប្រើប្រាស់​មុខងារ​ការពារ​ការ​ជ្រាប​ទឹក

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;