តារាង Top Scorers បង្ហាញ​ថា សៀង ចន្ធា ជា​ខ្សែប្រយុទ្ធ​លេច​ធ្លោ​ជាងគេ

  • 2017-07-15 03:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​ឆ្លងកាត់ ៣​ប្រកួត​កន្លងទៅ ទាំង​ពូល A និង B ​ក្នុង​ព្រឹត្តិការណ៍ AFF U15 Youth Championship នៅ​ប្រទេស​ថៃ ខ្សែ​ប្រយុទ្ធ សៀង ចន្ធា របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៥​ឆ្នាំ​ (U15) កម្ពុជា គឺ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេចំនួន ៥​គ្រាប់។

សៀង ចន្ធា ជា​កីឡាករ​ម្នាក់ ​ក្នុង​ចំណោម ២​នាក់​របស់​ក្រុម​យុវជន​គោព្រៃ ដែល​រក​គ្រាប់​បាល់​ឲ្យ U15 កម្ពុជា។ រូបគេ​អាច​ស៊ុត​បញ្ចូល​ទី​បាន ៥​គ្រាប់ តាម​ពី​ក្រោយ​ដោយ​កីឡាករ Amiruddin Bagus Kahfi Alfikri របស់​ឥណ្ឌូណេស៊ី (៣​គ្រាប់) La Min Htwe របស់​មីយ៉ាន់ម៉ា (៣​គ្រាប់) និង Suphanat Mueanta របស់​ថៃ (៣​គ្រាប់)។ ចំណែក កីឡាករ U15 កម្ពុជា​ម្នាក់​ទៀត​ដែល​រក​បាន ១​គ្រាប់ គឺ រស់ ដារ៉ាពេជ្រ។ ដូច្នេះ កីឡាករ​ទាំង​ពីរ​នាក់​អាច​រក​បាន ៦​គ្រាប់​ឲ្យ​យុវជន​គោព្រៃ​កម្ពុជា។

ដូចគ្នា​ដែរ ក្រុម​ដែល​រក​គ្រាប់​បាល់​ដោយ​កីឡាករ​តែ​ពីរ​នាក់ មាន ឥណ្ឌូណេស៊ី និង ថៃ ប៉ុន្តែ​រក​បាន ៤គ្រាប់​ប៉ុណ្ណោះ (តិច​ជាង​កម្ពុជា ២គ្រាប់)។ ដូច្នេះ មានន័យថា សៀង ចន្ធា ជា​ខ្សែប្រយុទ្ធ​ដ៏​លេច​ធ្លោ​ជាងគេ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី នៅ​ក្នុង​ក្រុម បើ​ធៀប​នឹង​យុវជន U15 របស់​ក្រុម​ដទៃ ក្នុង​ព្រឹត្តិការណ៍​ខាងលើ។

តារាង Top Scorers

សម្រាប់​ការ​ប្រកួត​បន្ទាប់ ​កម្ពុជា នឹង​ជួប​ព្រុយណេ នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០១៧ វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច។

តើ​ប្រិយមិត្ត​យល់​ថា សៀង ចន្ធា អាច​រក​គ្រាប់​បាល់​បន្ថែម​ដើម្បី​បន្ត​ឈរ​លើ​កំពូល​តារាង Top Scorers ដែរ​ឬ​ទេ?

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;