Sandara Park ចាប់​ផ្ដើម​បង្កើត​ Vlogg ផ្ទាល់​ខ្លួន​ដំបូង​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍!(វីដេអូ)

  • 2017-07-15 09:21:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​កន្លង​ទៅ អតីត​សមាជិក​ក្រុម​ចម្រៀង​ 2NE1, Sandara Park បាន​បង្ហោះ​វីដេអូ​មួយ​និយាយ​អំពី​ហេតុ​ការណ៍​ផ្សេង​ៗ​ដែល​នាង​ធ្វើ​ប្រចាំ​ថ្ងៃ​នៅ​លើ​ YouTube។

នេះ​ដោយ​សារ​តែ​មាន​អ្នក​គាំទ្រ​ច្រើន​ពី​កម្មវិធី​ Reality Show របស់​នាង​កាល​ពី​ជាក្រុម 2NE1 ។ អតីត​ក្រុម​ចម្រៀង​ 2NE1 រូបនេះ ក៏​បង្កើត​កម្មវិធី​ស្រដៀង​គ្នា​​នេះ​ឡើង​ដែល​នឹង​បង្ហាញ​តែ​នាង​ម្នាក់។

វីដេអូ​វគ្គ​ទី​១​នេះ​គឺ​មាន​ចំណង​ជើង​ថា "A Free day of Dara” ដែល​បង្ហាញ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង​ដឹង​ពី​សកម្មភាព​ខ្លួន​ពេល​មិន​មាន​រវល់​នឹង​ការងារ​ផ្សេង​ទៀត។

គម្រោង​ទី១​របស់​នាង​គឺ​ទៅ​ចូល​រួម​​ការ​ប្រគំ​តន្ត្រី​របស់​ G-Dragon ដែល​ចាប់​ផ្ដើម​ World Tour របស់​ខ្លួន​ពី​ទី​ក្រុង​ ស៊េអូល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ CL ក៏​បាន​ឡើង​សម្ដែង​​ក្នុង​លក្ខណៈ​ជា Surprise performance ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ភាព​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

បន្ទាប់​មក​ទៀត​នាង​ក៏​ចូល​ក្នុង​រថយន្ត ​រួច​ស្ដាប់​បទ​ចម្រៀង 2NE1 ចាស់ៗ​ក៏​ដូច​ជា​បទ​ចម្រៀង​របស់ Ariana Grande ជា​ដើម​មើល​ទៅ​ដូច​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដោយ​នាង​ក៏​បាន​ច្រៀង​តាម​ផង​ដែរ។ ​រួច​ Dara ក៏​ទៅ​ដល់ Gym ដើម្បី​ហាត់​ប្រាណ​ថែរក្សា​រាង​របស់​នាង ហើយ​​ក៏​ចូល​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​មួយ៕

អ្នក​អាច​មើល​សកម្មភាព​ទាំង​ស្រុង​បាន​នៅ​វីដេអូ​ខាង​ក្រោម​នេះ៖

ប្រភព៖ Koreaboo ប្រែសម្រួល៖ ធារ៉ូ

អត្ថបទថ្មី
;