គ.ជ.ប បង្ហាញ​កត្តា ៧ចំណុច ដែល​នាំឲ្យ​ការ​រៀបចំ​ការ​បោះឆ្នោត ទទួល​ជោគជ័យ

  • 2017-07-16 09:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុ​ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន បញ្ជាក់​ថា កត្តា​សំខាន់ៗ ដែលនាំ​ឲ្យ​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ គឺ៖ ១. អំពី​ក្របខណ្ឌ​ច្បាប់ និងបទ​បញ្ជា។ ២. អំពី​រចនា​សម្ព័ន្ធ​គ្រប់គ្រង។ ៣. អំពី​ការ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី។ ៤. អំពី​ការ​អប់រំ​អ្នក​បោះឆ្នោត និង​សាធារណជន។ ៥. អំពី​ការ​ប្រើប្រាស់​ទូរទស្សន៍ និង​វិទ្យុ​របស់​រដ្ឋ។ ៦. អំពី​តម្លាភាព នៃការ​ផ្សព្វផ្សាយ​លទ្ធផល​បឋម នៃការ​បោះឆ្នោត និង​ទី៧ អំពី​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង។ លោក​ឲ្យដឹង​ដូច្នេះ ក្នុង​សន្និបាត​បូក​សរុប​ការងារ​រៀបចំ​ការ​បោះឆ្នោត កាលពី​ព្រឹកថ្ងៃទី​១៦​កក្កដា នៅខេត្ត​ព្រះសីហនុ។

លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប
លោក គួយ ប៊ុនរឿន និយាយ​ថា ទោះបីជា​ការ​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិ​ទី៤ ឆ្នាំ​២០១៧ សម្រេច​បាន​លទ្ធផល​ជោគជ័យ​យ៉ាងណា​ក៏ដោយ ក៏​នៅតែ​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​ត្រូវ​ដោះស្រាយ ដោយ​រាល់​ការ​បោះឆ្នោត​ មិនអាច​ធ្វើបាន​ល្អ​ឥតខ្ចោះ ១០០ភាគរយ​នោះទេ។

លោកបាន​បន្តថា ប្រធានបទ​ដែល​លើក​យក​មកពិភាក្សា​មាន ៥ចំណុច រួមមាន ទី១ ការចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦។ ទី២ ការចុះ​បញ្ជី​បេក្ខជន នៃ​គណបក្ស​នយោបាយ និងការ​ឃោសនា​បោះឆ្នោត។ ទី៣ ការ​បោះឆ្នោត និងការ​រាប់​សន្លឹក​ឆ្នោត ការ​បញ្ជូន​លទ្ធផល​បឋម (ទម្រង់ ១១០២ និង​ទម្រង់ ១១០៥ )។ ទី៤ ការ​ដាក់ ការ​ទទួល និង​ដោះស្រាយ​ពាក្យ​បណ្តឹង។ និង​ទី៥ ការ​បណ្តុះ​បណ្តាល​អប់រំ អ្នក​បោះឆ្នោត និង​សាធារណជន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;