U15 កម្ពុជា ត្រូវការឈ្នះម៉ាឡេស៊ី ២គ្រាប់យ៉ាងតិច ដើម្បីឡើងទៅវគ្គបន្ត
- 2017-07-17 01:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U15 កម្ពុជា ត្រូវការឈ្នះម៉ាឡេស៊ី ២គ្រាប់យ៉ាងតិច ដើម្បីឡើងទៅវគ្គបន្ត
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់យុវជន U15 កម្ពុជា នឹងធ្វើការប្រកួតទល់នឹងក្រុម U15 ម៉ាឡេស៊ី សម្រាប់ជំនួបបញ្ចប់វគ្គចែកពូល ពានរង្វាន់ AFF U15 Youth Championship នៅប្រទេសថៃ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាច។
ឆ្លងកាត់ ៤ប្រកួតកន្លងទៅ U15 កម្ពុជា ឈ្នះ២ និង ចាញ់២ ដោយប្រកួតចុងក្រោយកាលពីម្សិលមិញ ទទួលរងបរាជ័យក្រោមថ្វីជើងក្រុម U15 ព្រុយណេ ក្នុងលទ្ធផល ២-០ ។ ចំណែក ក្រុម U15 ម៉ាឡេស៊ី ដែលស្ថិតនៅលេខ២ ក្នុងពូល B ឈ្នះ៣ និង ចាញ់១ មាន ៣ពិន្ទុលើសកម្ពុជា។ ម៉ាឡេស៊ី មានគ្រាប់បាល់ចំណេញ ច្រើនជាងកម្ពុជា ចំនួន ៤គ្រាប់។
សូមបញ្ជាក់ថា ត្រឹម ៤ប្រកួត ក្រុមដែលបានឈានទៅវគ្គបន្តដោយស្វ័យប្រវត្តិ មានដូចជា វៀតណាម នៅពូល B និង ថៃដែលស្ថិតនៅពូល A ៕