លោក Leonardo ថាការប៉ះ Muangthong ជាការផ្ដល់ទំនុកចិត្តសម្រាប់កីឡាករ U23
- 2017-07-17 03:45:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Leonardo ថាការប៉ះ Muangthong ជាការផ្ដល់ទំនុកចិត្តសម្រាប់កីឡាករ U23
ចន្លោះមិនឃើញ
គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ក៏ដូចជាក្រុមអាយុក្រោម២៣ឆ្នាំកម្ពុជា លោក Leonardo Vitorino បាននិយាយថា ការផ្ដល់ឱកាសឲ្យកីឡាករយុវជនអាយុក្រោម ២៣ឆ្នាំបានប្រកួត ទល់នឹងក្រុម Muangthong United គឺជាឱកាសផ្ដល់បទពិសោធមួយសម្រាប់ពួកគេ ក្នុងការបង្កើនទំនុកចិត្ត និងស្វែងយល់ពីចំណុចខ្វះខាតរបស់ខ្លួន ដើម្បីពង្រឹងត្រៀមសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U23 Championship ឆ្នាំ២០១៨។
«នេះក៏ជាការត្រៀមខ្លួនដ៏ល្អមួយសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 ពីព្រោះពួកយើងត្រូវប៉ះក្រុមខ្លាំង។ ពួកយើងនាំយកកីឡាករពីក្រុម U22 ច្រើន ព្រោះពួកគេខានលេងយូរ ដូច្នេះត្រូវតែដាក់ពួកគេលេង។ ពួកគេត្រូវប្រកួតទល់នឹងក្រុមចិន ក្នុងរយៈពេល ៣ថ្ងៃទៀត»។ នេះជាសម្ដីរបស់លោក Leo ក្រោយបញ្ចប់ការប្រកួតមិត្តភាពដែលក្រុម Cambodian All Stars ចាញ់ Muangthong United ក្នុងលទ្ធផល ០-៤ ។
សូមបញ្ជាក់ថា កម្ពុជា ធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពូល J វគ្គជម្រុះ AFC U23 Championship ។ ការប្រកួតរបស់ក្រុម U23 កម្ពុជា មាន៖
U23 កម្ពុជា ប៉ះ U23 ចិន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាច
U23 កម្ពុជា ប៉ះ U23 ជប៉ុន ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាច
U23 កម្ពុជា ប៉ះ U23 ហ្វីលីពីន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ៦:៣០ នាទីល្ងាច