ប្រធានក្លឹប Man City ឆ្លើយដូចម្ដេច លើបញ្ហាលក់ Aguero ឲ្យ Chelsea?
- 2017-07-18 08:10:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹប Man City ឆ្លើយដូចម្ដេច លើបញ្ហាលក់ Aguero ឲ្យ Chelsea?
ចន្លោះមិនឃើញ
ប្រធានក្លឹប Manchester City លោក Khaldoon Al Mubarek បានបញ្ចប់មន្ទិលសង្ស័យ និងពាក្យចចាមអារ៉ាម ចំពោះការផ្ទេរចេញរបស់ Sergio Aguero ទៅកាន់ក្លឹប Chelsea ដោយច្រានចោលទាំងស្រុង ព្រោះខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ត្រូវចាត់ទុកជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ការដណ្ដើមពានរង្វាន់នានានៅរដូវកាលក្រោយ។
សម្រាប់ Aguero និងភ្នាក់ងាររបស់គេ បានរក្សាទំនាក់ទំនងល្អជាមួយអ្នកចាត់ការ Pep Guardiola ស្របពេលដែលកីឡាករវ័យ ២៩ឆ្នាំរូបនេះ បានធ្វើដំណើរជាមួយសមាជិក Man City ដទៃទៀត ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីលេង Pre-season ៕