គ្រូ U15 មើលឃើញកីឡាករម្នាក់ អាចក្លាយជា ចាន់ វឌ្ឍនាកា ទីពីរ
- 2017-07-19 07:55:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ U15 មើលឃើញកីឡាករម្នាក់ អាចក្លាយជា ចាន់ វឌ្ឍនាកា ទីពីរ
ចន្លោះមិនឃើញ
លោក សាប៊ូន វិនតា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៥ឆ្នាំ (U15) កម្ពុជា បានបញ្ចេញយោបល់ក្រោយជ័យជម្នះលើកទីពីររបស់កម្ពុជា ក្នុងការប្រកួតនៅពានរង្វាន់ AFF U15 Youth Championship នៅប្រទេសថៃថា លោកសម្លឹងឃើញកីឡាករម្នាក់ ដែលអាចមានកម្រិតលេងប្រហាក់ប្រហែលនឹងតារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា នាពេលអនាគត គឺកីឡាករលេខ៩ សៀង ចន្ធា។
តាមវីដេអូសម្ភាសន៍របស់ Fox Sports Asia លោកមើលឃើញថា គុណភាពនៃការប្រយុទ្ធ និងបច្ចេកទេសរបស់ សៀង ចន្ធា ល្អ ហើយលោករំពឹងថា កីឡាកររូបនេះនឹងក្លាយជា Superstar របស់ក្រុមជម្រើសជាតិកម្ពុជា ជាក់ជាពុំខាន៕