Dele Alli ជាប់​ជា​យុវជន​ U21 ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​លោក

  • 2017-07-20 03:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Dele Alli របស់​ក្រុម Tottenham Hotspur ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​អាយុ​ក្រោម ២១ឆ្នាំ​ដែល​មានតម្លៃ​ខ្ពស់​កប់​ពពក។ នេះ​បើ​តាម​របាយការណ៍​របស់ Soccerrex កាល​ពី​ពេល​ថ្មី​ៗ​នេះ។

Dele Alli

Soccerrex ផ្ដល់​​តម្លៃ​ខ្លួន​សម្រាប់​ Alli ​ចំនួន ៨២,៦ លាន​អឺរ៉ូ (ជាង ៩៥​លាន​ដុល្លារ​អាមេរិក) ច្រើន​ជាង Kylian Mbappe របស់ Monaco (៦១,៧​លាន​អឺរ៉ូ) ដែល​គេ​ចាត់​ទុក​ថា នឹង​ក្លាយជា​កីឡាករ​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត បំបែក​កំណត់ត្រា​របស់ Paul Pogba ប្រសិន​បើ​យុវជន​បារាំង​វ័យ១៨​ឆ្នាំ​រូបនេះ សម្រេច​ចិត្ត​ចាកចេញ​ពី Monaco នៅ​ដើម​រដូវកាល​២០១៧-១៨ ដែល​នឹង​ចាប់ផ្ដើម​ប្រកួត​ពី​ខែ​សីហា​ខាងមុខ​តទៅ។

Kylian Mbappe

ចំពោះ Alli ដែល​ជាប់​យុវជន​ល្អ​ជាងគេ​ចំនួន ២​រដូវ​កាល​ជាប់​ៗគ្នា (PFA Young Player of the Year) កាលពី​ខែ​មេសា​កន្លង​ទៅ បាន​បង្ហាញ​វត្តមាន​ក្នុង​ក្រុម​ច្រើន​ជាង Mbappe ចំនួន ២ដង កាលពី​រដូវ​កាល​២០១៦-១៧។

ការ​វាយ​តម្លៃ​លើ​តម្លៃ​ខ្លួន​របស់​កីឡាករ​និមួយៗ ពឹងផ្អែក​លើ​អាយុ តួនាទី ក្លឹប​ដែល​កីឡាករ​កំពុង​ប្រកប​អាជីព រយៈ​ពេល​កុងត្រា គ្រាប់​បាល់​របស់​កីឡាករ និង​ចំនួន​នៃ​ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ៕

តារាងឈ្មោះកីឡាករអាយុក្រោម ២១ឆ្នាំ ដែលមានតម្លៃខ្លួនខ្ពស់បំផុត ចំនួន ២នាក់

ប្រភព៖ Goal ប្រែ​សម្រួល៖ លាភ.

;