ប្រធាន​ក្រុមហ៊ុន Arakawa ស្រឡាញ់ លោក ជា សុផារ៉ា ទើប​វិនិយោគ​អគារ​ប៊ូឌីញ

  • 2017-07-30 03:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សេង ឡូត អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ បានថ្លែង​កាលពីថ្ងៃទី​២៩កក្កដា​ថា ប្រធាន​ក្រុមហ៊ុន Arakawa ស្រឡាញ់ លោក​រដ្ឋមន្រ្តី ជា សុផារ៉ា ទើប​សម្រេចចិត្ត​វិនិយោគ និងផ្តល់​សំណង​ក្នុង​តម្លៃ​ដ៏ខ្ពស់ ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​អគារ​ប៊ូឌីញ។

លោក​បញ្ជាក់ថា ប្រសិនជា​គិតពី​ទំហំ​ដី និង​តម្លៃ​នៃ​ការចំណាយ​លើ​ការទិញ លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុង​អាគារ​ប៊ូ​ឌី​ញ​ស គឺ​ដី​នៅ​ទីនោះ​មាន​តម្លៃ​រហូតដល់​៣៦០០​ដុល្លារ ក្នុង​១ម៉ែត្រការ៉េ ដែល​គ្មាន​អ្នក​វិនិយោគ​ណា​ហ៊ាន​វិនិយោគ​ឡើយ​។​

អគារប៊ូឌីញ មុនកម្ទេចចោល
​លោក​បន្តថា «***គាត់​ចង់ទុក​កេ​រ្ត៍​ឈ្មោះ​នៅ​កម្ពុជា ព្រោះ​គាត់​ខ្លាច​អគារ​នេះ​បាក់ នាំ​ឲ្យ​ប្រជាជន​រស់នៅ​អគារ​នេះ​ស្លាប់ គឺ​គាត់​អាណិត​ប្រជាជន​ខ្មែរ»***។

​​លោក​ សេង ឡូត​ បាន​បន្តថា រហូតមកទល់​ពេលនេះ ក្រុមហ៊ុន​កំពុង​សិក្សា​ឡើងវិញ​ពី​គម្រោងសាងសង់​អគារ​ថ្មី​ថា ត្រូវមាន​សេវាកម្ម​អ្វីខ្លះ ដើម្បី​អាច​ទាញយក​ប្រាក់​ត្រឡប់​មកវិញ​។​ ​ទំហំ​ដី​ជាក់ស្តែង​នៃ​អគារ​ប៊ូ​ឌី​ញ ស មាន​ទំហំ​ត្រឹមតែ​៦៥៣២​ម៉ែត្រការ៉េ​ប៉ុណ្ណោះ៕ ​

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;