បង្ហាញលើកទី១ អតីតខ្សែប្រយុទ្ធ Arsenal បំប៉ោងសំណាញ់ទីបាន២គ្រាប់នៅជប៉ុន
- 2017-07-31 03:21:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញលើកទី១ អតីតខ្សែប្រយុទ្ធ Arsenal បំប៉ោងសំណាញ់ទីបាន២គ្រាប់នៅជប៉ុន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ដែលទើបតែផ្ទេរពីតួកគី ទៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ គឺ Lukas Podolski បានរកគ្រាប់បាល់ចំនួន ២គ្រាប់ ជួយឲ្យក្រុម Vissel Kobe បំបាក់ក្រុម Omiya Ardija ក្នុងលទ្ធផល ៣-១ នៅលីគកំពូលជប៉ុន កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។
Podolski បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ដោយការស៊ុតជើងឆ្វេងពីក្រៅប្រអប់គ្រោះថ្នាក់ នៅដើមតង់ទីពីរ។ ប៉ុន្តែក្រុមភ្ញៀវ បានរកគ្រាប់តាមស្មើពីកីឡាករ Marcelo Toscano នៅនាទី៦០ មុនគ្រាប់បាល់ទីពីររបស់ Podolski នៅ ៤នាទីបន្ទាប់។ ក្រុម Vissel Kobe បានស៊ុតគ្រាប់ទីបី ពី Hideo Hanaka ។
គួររម្លឹកថា អតីតកីឡាករបស់ Arsenal (Podolski) បានផ្ទេរពីក្រុម Galatasary បន្ទាប់ពីចុះកុងត្រាដែលមានតម្លៃផ្ទេរ ៥,៣លានផោន។ រូបគេត្រូវបានចាត់ទុកជាកីឡាករដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់ទៀត ដែលបានផ្ទេរទៅប្រទេសជប៉ុន ក្រោយពីការផ្ទេរខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Diego Forlan ទៅកាន់ក្រុម Cerezo Osaka កាលពីឆ្នាំ២០១៤។
ជ័យជម្នះខាងលើ ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៩ Kobe មាន ២៩ពិន្ទុ តាមពីក្រោយក្រុមឈរលើគេលើតារាង Cerezo Osaka ចំនួន ១២ពិន្ទុ៕