Motorola ចេញស្មាតហ្វូនថ្មី២ម៉ូដែល តម្លៃមិនដល់ ៣០០ដុល្លារ
- 2017-08-02 03:40:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Motorola ចេញស្មាតហ្វូនថ្មី២ម៉ូដែល តម្លៃមិនដល់ ៣០០ដុល្លារ
ចន្លោះមិនឃើញ
Moto G5S និង Moto G5S Plus ជាស្មាតហ្វូនស៊េរីថ្មីកម្រិតមធ្យមរបស់ក្រុមហ៊ុន Motorola ដែលទើបដាក់បង្ហាញនៅថ្ងៃនេះ។ ស្មាតហ្វូនទាំង២ម៉ូដែល គឺជាកំណែទម្រង់ថ្មីបន្ទាប់ពី Moto G5 និង Moto G5 Plus ដែលចេញកាលពីខែកុម្ភៈកន្លងទៅ ហើយជាពិសេសនោះពួកវាបានផ្ដោតសំខាន់លើគុណភាពកាមេរ៉ា និងការកែប្រែកំហុសមួយចំនួន។
Moto G5S មានអេក្រង់ទំហំ ៥,២អ៊ីញ Full HD និងបំពាក់ឈីប Snapdragon 430 ជាប្រភេទ octa-core CPU។ ខាងក្នុងម៉ាស៊ីន មានផ្ទុកអង្គចងចាំទំហំ 32GB, RAM 3GB និងថាមពលថ្មទំហំ 3000mAh។ កាមេរ៉ាក្រោយមានទំហំ 16MP f/2.0 អមជាមួយភ្លើង LED មួយគ្រាប់នៅខាងក្រោម។ យ៉ាងណាមិញ Moto G5S មិនអាចថតវីដេអូកម្រិត 4K បាននោះទេ គឺនៅត្រឹមតែ Full HD ប៉ុណ្ណោះ។ តម្លៃលក់ប្រហែល ២៩៤ដុល្លារ។
ចំណែកឯ Moto G5S Plus មានអេក្រង់ទំហំ ៥,៥អ៊ីញ រួមនឹងបន្ទះឈីប Snapdragon 625 អាចរត់ក្នុងល្បឿន 2.0GHz។ ថាមពលថ្មរបស់វាទំហំប៉ុននឹង Moto G5S គឺ 3000mAh។ កាមេរ៉ាក្រោយមាន២គ្រាប់ ទំហំ 13MP f/2.0 អាចថតរូបភាពបានច្បាស់ល្អ និងវីដេអូកម្រិត 4K។ ខាងមុខវិញ មានបំពាក់កាមេរ៉ាទំហំ 8MP f/2.2។ Moto G5S Plus ដាក់លក់ក្នុងតម្លៃប្រមាណ ៣៥០ដុល្លារ៕