ករណីលោក ញឹក ប៊ុនឆៃ សមត្ថកិច្ចនៅមិនទាន់សម្រេចឃុំ ឬមិនឃុំនៅឡើយទេ
- 2017-08-04 08:23:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ករណីលោក ញឹក ប៊ុនឆៃ សមត្ថកិច្ចនៅមិនទាន់សម្រេចឃុំ ឬមិនឃុំនៅឡើយទេ
ចន្លោះមិនឃើញ
រហូតមកដល់រសៀលថ្ងៃទី០៤ ខែសីហានេះ សមត្ថកិច្ចនៅមិនទាន់បញ្ចប់ការសាកសួរលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អតីតឧបនាយករដ្ឋមន្ត្រី នៅឡើយទេ។ ចំពោះការសម្រេចឃុំខ្លួន ឬមិនឃុំខ្លួននោះ គឺនៅមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
លោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ដែលកាន់សំណុំរឿងនេះ បានបញ្ជាក់នៅមុននេះបន្តិចថា ករណីលោក ញឹក ប៊ុនឆៃ សមត្ថកិច្ចកំពុងតែធ្វើការ ហើយលទ្ធផលយ៉ាងណានោះ ចាំទុកអោយអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញចេញសេចក្តីថ្លែងការណ៍។
ចំណែកលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា "ចំពោះករណីលោក ញឹក ប៊ុនឆៃ សមត្ថកិច្ចកំពុងតែធ្វើការ និងកំពុងតែចាត់ការ"។
លោក ញឹក ប៊ុនឆៃ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅស្នងការនគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកែច្នៃគ្រឿងញៀន និងផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ៕