ប៉ាក់គីអៅ នឹង​វ៉ៃ​ជាមួយ Jeff Horn ជា​ថ្មី ក្រោយ​ភាព​ចម្រូងចម្រាស

  • 2017-08-05 03:33:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Bob Arum អ្នក​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​បាន​ពិភាក្សា​ជាមួយ ម៉ានី ប៉ាក់គីអៅ ហើយ​នឹង​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​សងសឹក​ជាមួយ Jeff Horn នៅ​ប្រទេស​អូស្ត្រាលី។

ប៉ាក់គីអៅ បាន​ប្រកួត​ជាមួយ Jeff Horn នៅ​កីឡដ្ឋាន Suncorp នា​ស្រុក​កំណើត​របស់ Horn ​ក្នុង​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​២០១៧។ ការ​ប្រកួត​នោះ បាន​បង្ក​ភាព​ចម្រូងចម្រាស ដោយ​មនុស្ស​ជាច្រើន​បាន​មើល​ឃើញ​ពី​ជ័យជម្នះ​ដែល​គួរ​បាន​ទៅ​លើ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន ប៉ុន្តែ​ត្រូវ​បាន​សម្រេច​ឲ្យ​ទៅ​លើ Jeff Horn ទៅវិញ។

លោក Arum បាន​ឲ្យដឹង​ថា ការ​សង​សឹងនេះ ទំនង​ជា​ធ្វើឡើង​​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ។ ចំពោះ​ទីតាំង​រៀបចំ​ការ​ប្រកួត អាច​ជា​ទីក្រុង Brisbane ដែល​អ្នក​ទាំងពីរ​ធ្លាប់​ជួប​គ្នា​ដដែល ឬ នៅ​ទីក្រុង​ស៊ីដនី ក៏​ថា​បាន​៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;