លោក ញឹក ប៊ុនឆៃ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ នៅ​ថ្ងៃ​នេះ

  • 2017-08-05 03:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ខ្លីៗ មុន​នេះ​បន្តិច​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​លោក ញឹក ប៊ុនឆៃ ទៅ​តុលាការ​នៅ​ថ្ងៃ​ទី០៥ ខែ​សីហា​នេះ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ត្រូវ​បញ្ជូន​ទៅ​នៅ​ម៉ោង​ប៉ុន្មាន​ទេ។

លោក​បាន​បញ្ជាក់​ថា ខាង​សមត្ថកិច្ច​កំពុង​តែ​ខិតខំ​បំពេញ​អ្វី​ដែល​តុលាការ​បាន​ផ្តល់​មក​អោយ​បំពេញ​ក្នុង​កិច្ច​ការងារ​ស្រាវជ្រាវ ហើយ​ឥឡូវ​យើង​កំពុង​ខិតខំ​បំពេញ​ឯកសារ​ទាំង​អស់​ដែល​ព្រះរាជអាជ្ញា​បង្គាប់​អោយ​ស្រាវជ្រាវ។ នៅ​ថ្ងៃ​នេះ យើង​នឹង​បូក​សរុប​របាយការណ៍​បញ្ជូន​អោយ​តុលាការ ក្រោយ​ឯកសារ​ត្រូវ​បាន​ស្រាវជ្រាវ​រួចរាល់។

ទាក់ទង​ការ​ចុះ​ឆែកឆេរ​ផ្ទះ​លោក ញឹក ប៊ុនឆៃ លោក ជួន សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​វា​កំពុង​ស្ថិតនៅ​ចំណាត់​ការ​របស់​ព្រះរាជអាជ្ញា៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;