ក្រុម​អត្តពលិក​វ៉ូវីណាម​កម្ពុជា ដណ្តើម​បាន​មេដាយ​ច្រើន​បំផុត​មិន​ធ្លាប់មាន

  • 2017-08-06 02:56:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​នៃការ​ប្រកួត​កីឡាវ៉ូវីណាម​ជើងឯក​ពិភពលោក លើកទី​៥ នៅ​ប្រទេស​ឥណ្ឌា ក្រុម​អត្តពលិក​វ៉ូវីណាម​កម្ពុជា ដណ្តើម​មេដាយ​ទំាងអស់ ២២គ្រឿង ចំពោះ​ការ​ដណ្តើម​មេដាយ​ច្រើន​បែបនេះ​ជា​លើកដំបូង​បំផុត​សម្រាប់​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា នាយប់​ថ្ងៃទី៥ ខែ​សីហា ឆ្នាំ២០១៧។

លោក អ៊ូ រតនា អនុ​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា ​បាន​ប្រាប់​ពី​ប្រទេស​ឥណ្ឌា ឲ្យដឹង​ថា ការ​ប្រកួត​កីឡា​វ៉ូវីណាម ជើងឯក​ពិភពលោក​លើក​ទី៥ ប្រទេស​ឥណ្ឌា បាន​បញ្ចប់​ការប្រកួត​ហើយ ដោយ​ក្នុងនោះ​ក្រុម​អត្តពលិក​វ៉ូវីណាម​កម្ពុជា ដណ្តើម​មេដាយ ទំាងអស់ ២២គ្រឿង​រួមមាន មេដាយ​មាស ៤គ្រឿង មេដាយ​ប្រាក់ ៩គ្រឿង និង​មេដាយ​សំរិទ្ធ ៩​គ្រឿង។

លោកបាន​បន្ត​ថា ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់​ថ្នាក់​លេខ៣ ក្នុង​ចំណោម ២២​ប្រទេស​ចូលរួម​ប្រកួត។ នេះជា​មោទនភាព​ដែល ពួកយើង​ទាំងអស់​គ្នា​ធ្វើបាន និង​សូម​អរគុណ​ដល់​ក្រសួង​អប់រំ​យុវជន និង​កីឡា គណៈ​កម្មការ​អូឡាំពិក​កម្ពុជា ដែលបាន​ឧបត្ថម​ទាំង​ថវិកា សម្ភារៈ ក្នុងការ​ចូលរួម​ប្រកួត​លើកនេះ៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;