ក្តៅៗ! លោក ញឹក ប៊ុនឆៃ ត្រូវបាន​តុលាការ​ចោទប្រកាន់​​ហើយ

  • 2017-08-06 08:51:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅទី​បំផុត បន្ទាប់​ពី​សាកសួរ​លោក​ ញឹក ប៊ុនឆៃ រយៈពេល​ជាង ១ថ្ងៃកន្លះ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទ​ប្រកាន់ លោក ញឹក ប៊ុនឆៃ ពីបទ​សម​គំនិត ក្នុង​បទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន ហើយ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​ស្របតាមច្បាប់ និង​នីតិវិធី​ជាធរមាន។

ការ​ចោទ​ប្រកាន់​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពីមាន​លិខិត​ចុះថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៧ របស់​ទណ្ឌិត​ឈ្មោះ ជា ជុង ដែល​បាន​បរិហារ​រៀបរាប់​ឈ្មោះ​មេក្លោង​ផលិត​គ្រឿងញៀន ជា​ជនជាតិ​ចិន មួយ​ចំនួន​ផ្សេងទៀត ហើយ​មាន​ចំណុច​ពាក់ព័ន្ធ ដល់​លោក ញឹក ប៊ុនឆៃ នៅក្នុង​សំណុំ​រឿង​គ្រឿងញៀន ដ៏​ធំ១ កាលពី​ឆ្នាំ​២០១៧៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;