រឿងរ៉ាវ​​អ្នក​ប្រដាល់​ខ្ទើយ ដែលវាយ​ឈ្នះ​អ្នកប្រដាល់​ប្រុស​ជាច្រើន​នាក់

  • 2017-08-08 07:22:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាង Nong Rose Baan Charoensuk ដែល​គេ​ចំណាំហៅថា Rose គឺ​ជាអ្នក​ប្រដាល់​ភេទទី៣ ជន​ជាតិថៃ ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយសារ​តែ​នាង​បាន​ឡើង​ប្រកួត ​ឈ្នះ​អ្នក​ប្រដាល់​ប្រុស​ជាបន្ត​បន្ទាប់។

តាម​ពិត​ទៅ នាងមាន​ភេទប្រុស​ពី​កំណើត ប៉ុន្តែ​នាង​បាន​ចាប់​ផ្ដើម​​ក្លាយ​ជា​ភេទ​ទី៣ តាំង​ពី​កុមារ​មក​ម្ល៉េះ ដោយ​ទៅ​ណា​មក​ណា​នាង​តែង​ផាត់​មុខ​ តែង​ខ្លួន​ជា​ស្រី និង​មាន​ចរិត​ស្រី។

ទោះ​មាន​ចរិត​ស្រី តែ​អ្នក​ប្រដាល់​វ័យ ២១ឆ្នាំ​រូបនេះ បានចាប់​ផ្ដើម​ហាត់​ប្រដាល់​តាំង​ពី​អាយុ ៨ឆ្នាំ ដោយសារ​តែ​ពូ​របស់​នាង​ជា​អ្នក​ប្រដាល់។ បង​ប្អូន​ភ្លោះ​របស់​នាង (ប្រុស​ពេញ​លក្ខណៈ) ក៏​បាន​ចូល​ហាត់​ប្រដាល់​ដូច​នាង​ដែរ។

Rose បាន​ឡើង​ប្រកួត​ដោយ​ពាក់​អាវ​ទ្រនាប់​កីឡា ខុស​ពី​អ្នក​ប្រដាល់​ប្រុស​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ប្រកួត​របស់នាង មាន​អារម្មណ៍​មិន​ល្អ និង​មិន​ចង់​វាយ​ជាមួយ​នាង​នោះទេ។ នាង​បញ្ជាក់ថា៖ "អ្នក​ប្រដាល់​ប្រុស មិន​ចង់​វាយ​ជាមួយ​​ខ្ទើយដូច​ខ្ញុំ​​នោះទេ ដោយសារ​តែ​ពួកគេ​គិត​ថា​ជា​រឿង​គួរ​ឲ្យ​ខ្មាស ទោះ​ឈ្នះ​ឬ​ចាញ់​ក៏​ដោយ។ រហូត​មក​ទល់​ពេលនេះ ខ្ញុំ​នៅ​តែ​រង​ការ​ប្រមាថ​ពី​ពួកគេ តែ​ខ្ញុំ​មិន​ខ្វល់​នោះទេ"។

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​ជាង ៣០០ប្រកួត Rose ត្រូវបាន​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​ក្នុង​សង្វៀន​ល្បី​នា​កីឡដ្ឋាន Rajadamnern កាល​ពីពេល​ថ្មីៗ​កន្លង​ទៅ ហើយ​ទទួល​លទ្ធផលឈ្នះ​ទៀត​ផង។

យ៉ាងណាក្ដី នាង​មិន​មែនជា​អ្នក​ប្រដាល់​ភេទ​ទី៣ ដំបូង​គេ​នៅ​ប្រទេស​ថៃ​នោះទេ។ អ្នក​ប្រដាល់​ភេទ​ទី៣ ដំបូងគេនៅ​ថៃ មាន​ឈ្មោះ​ថា Parinya Nong Toom Charoenphol៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;