មុនទៅចូលរួមប្រកួតស៊ីហ្គេម អត្តពលិកកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះ?
- 2017-08-10 03:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនទៅចូលរួមប្រកួតស៊ីហ្គេម អត្តពលិកកម្ពុជាបានត្រៀមខ្លួនអ្វីខ្លះ?
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើបពីដំណាក់កាលហ្វឹកហាត់របស់អន្តពលិក និងការណែនាំចំពោះការទទួលទានអាហារ និងវិន័យផ្សេងៗ មុនចេញទៅប្រកួតកីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ ៣១ ខែសីហានេះ។ នេះបើតាមសិក្ខាសាលាស្ដីពីវិន័យ និងក្រមសីលធម៌ ដែលមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី៩ ដល់ ១០សីហា ដែលមានប្រតិភូកីឡាត្រៀមទៅស៊ីហ្គេមសរុបចំនួន ១៩៦នាក់។
លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថា អត្តពលិកដែលត្រូវទៅប្រកួតកីឡាស៊ីហ្គេម បានហ្វឹកហាត់ត្រៀមរយៈពេល ៦ខែ ពោលគឺចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។ ការហ្វឹកហាត់ត្រូវបានចែកជា ៣ដំណាក់កាល គឺដំណាក់កាលហ្វឹកហាត់កម្លាំង ដំណាល់កាលហ្វឹកហាត់បច្ចេកទេស និងដំណាក់កាលហ្វឹកហាត់កលល្បិចដើម្បីត្រៀមខ្លួនប្រកួត។
ចំណែក លោកវេជ្ជបណ្ឌិតស្ដើង ជាប្រធានអនុគណៈកម្មការវេជ្ជសាស្ត្រអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា អត្តពលិកត្រូវការទទួលទានអាហារដែលមានខ្លាញ់ ២០ទៅ ៣០ភាគរយ ប្រូតេអ៊ីនពី ១០ទៅ ១៥ ភាគរយ និង កាបូហ៊ីដ្រាតលើឬក្រោម ៦០ ទៅ ៧០ភាគរយ។ លើសពីនេះ លោកណែនាំឲ្យជៀសវាងចំពោះការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡាផងដែរ។
លោក កែវ សារ៉េត នាយកសាលាបាល់ទាត់ណែនាំពីការលេងដោយយុត្តិធម៌ (Fair-Play) ដែលនេះជារឿងសំខាន់សម្រាប់គ្រូបង្វឹក និងអត្តពលិក ក្នុងការប្រកាន់ភ្ជាប់៕
រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា*