ទេព រិនដារ៉ូ៖ ខ្មែរ​​ផ្ដើម​មាន​កុន​អាជីព​ពិត​ប្រាកដ

  • 2017-08-10 06:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ជើង​ចាស់​លោក​ ទេព រិនដារ៉ូ និយាយ​ថា បច្ចុប្បន្ន​​ខ្មែរ​ផ្ដើម​មាន​​កុន​អាជីព​ពិត​ប្រាកដ​ហើយ ក្រោយ​ពី​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​រឿង”ហ្លួង​ព្រះស្ដេច​កន” ត្រៀម​នឹង​ដាក់​បញ្ចាំង​ផ្លូវ​ការ​​នា​ពាក់​កណ្ដាល​ខែ សីហា​នេះ។

លោក ទេព រិនដារ៉ូ បន្ត​ថា​ ភាពយន្ត​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ខ្មែរ​មាន​កម្រិត​ភាពយន្ត​អាជីព​ដូច​ជា​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​មហាជន និង​យុវវ័យ​ខ្មែរ​មួយ​ចំនួន​លែង​យល់​ច្រឡំ​តទៅ​ទៀត​ចំពោះ​ការ​ស្លៀកពាក់​បែប​បុរាណ តែង​រក​ការ​រិះគន់​តា​ចម្លង​ពី​ប្រទេស​ជិត​ខាង។ លោក​បញ្ជាក់​ថា ​ផ្នែក​សម្លៀក​បំពាក់​នេះ កឺ​ឆ្លង​កាត់​ការ​សិក្សា​ស្រាវជ្រាវ​ពី​សាស្ត្រាចារ្យ​សិល្បៈ និង​ក្រសួង​នានា ​ពី​សម័យ​កាល​នោះ មុន​សម្រេច​យក​​ទៅ​ប្រើប្រាស់។

រឿង”ហ្លួង​ព្រះ​ស្ដេចកន” ដែល​លោក ទេព រិនដារ៉ូ សម្ដែង​ជា​តួ​​ព្រះ​បាទ​ស្រី សុគន្ធបទ នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ​២០១៧ ខាង​មុខ​​នេះ៕

អត្ថបទ៖ ចរិយា

អត្ថបទថ្មី
;