ជំនន់ទឹកភ្លៀងនៅនេប៉ាល់ បណ្ដាលឲ្យស្លាប់ ៥២នាក់ បាត់ខ្លួន ៣៧នាក់
- 2017-08-14 01:29:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនន់ទឹកភ្លៀងនៅនេប៉ាល់ បណ្ដាលឲ្យស្លាប់ ៥២នាក់ បាត់ខ្លួន ៣៧នាក់
ចន្លោះមិនឃើញ
ជំនន់ទឹកភ្លៀងក្នុងប្រទេសនេប៉ាល់ ដែលបានកើតឡើងចាប់តាំងពីយប់ថ្ងៃទី១១ ខែសីហានោះ បានបណ្ដាលឲ្យមនុស្សស្លាប់ ៥២នាក់ និងបាត់ខ្លួន ៣៧នាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលនេប៉ាល់ កាលពីថ្ងៃទី១៣ សីហា ម្សិលមិញ។
មន្រ្តីរដ្ឋាភិបាលនេប៉ាល់ បញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង ៥២នាក់ មាន ៣០នាក់ បានស្លាប់ដោយសារការបាក់ដីនៅយប់ថ្ងៃទី១១ ខែសីហា ២០១៧ ចំណែកប្រមាណ ២០នាក់ទៀតបានស្លាប់កាលពីថ្ងៃទី១៣ សីហា ម្សិលមិញ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បណ្ដាលឲ្យខេត្តចំនួន២៥ របស់នេប៉ាល់បានលិចលង់ ដោយមានផ្ទះប្រមាណ ៣៤ ៨៤៣ខ្នង បានលិចក្នុងទឹកជំនន់ផងដែរ៕