មុនល្បី ឈិនឡុង ធ្លាប់ថតរឿងអាសអាភាស?
- 2017-08-16 09:28:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនល្បី ឈិនឡុង ធ្លាប់ថតរឿងអាសអាភាស?
ចន្លោះមិនឃើញ
កំពូលតារាក្បាច់គុនដ៏ល្បី Jackie Chan ឬហៅ ឈិន ឡុង បានសារភាពថា លោកពិតជាធ្លាប់សម្ដែងក្នុងរឿងអាសអាភាសមួយប្រាកដមែន កាលពីជាង ៤០ឆ្នាំមុន។ ភាពយន្ត 18+ របស់ ឈិន ឡុង មានចំណងជើងថា "All in the Family" ចាក់បញ្ចាំងកាលពីឆ្នាំ១៩៧៥មកម៉្លេះ។
តារាហុងកុងវ័យ៦៣ឆ្នាំរូបនេះ បាននិយាយថា៖ "ខ្ញុំត្រូវតែធ្វើអ្វីទាំងអស់ដើម្បីចិញ្ចឹមក្រពះ កាលពី ៤២ឆ្នាំកន្លងទៅ។ ប៉ុន្តែខ្ញុំគិតថា នេះមិនមែនជាបញ្ហាធំនោះឡើយ"។ លោកបន្តថា រឿងអាសអាភាសនៅអំឡុងពេលនោះមានលក្ខណៈអភិរក្សជាងរឿងនាពេលបច្ចុប្បន្នទៅទៀត៕